លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល ដាក់ពាក្យប្តឹងទៅ ICJ មិនមែននិយាយតែមាត់ទេ
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ការដាក់ពាក្យបណ្តឹង ចំពោះសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហររឹងមាំច្បាស់លាស់ មិនមែននិយាយតែមាត់នោះទេ ។ការលើកឡើងរបស់លោកនេះ បន្ទាប់ពីមានអ្នកខ្លះបានលើកជាចម្ងល់ និងចោទសួរថា រាជរដ្ឋាភិបាលបានតែនិយាយប៉ុណ្ណោះរឿងដាក់ពាក្យប្តឹងទៅ ICJ ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃដែលបានកើតឡើងសារជាថ្មីម្តងទៀត កាលពីថ្ងៃទី២៨ ឧសភា ។ លោក ប៉ែន បូណា បានមានប្រសាសន៍ថា ចំពោះកាលបរិច្ឆេទ ដែលរាជរដ្ឋាភិបាលដាក់ប្តឹងទៅតុលាការ ICJ នៅថ្ងៃណានោះ មិនទាន់អាចបញ្ជាក់ បាននៅឡើយទេ ព្រោះកម្ពុជា កំពុងការរៀបចំឯកសារ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដោយមានការបង្កើតគណៈកម្មការ មួយកាលពីប៉ុន្មានថ្ងៃមុនផងដែរ ។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា “ប៉ុន្តែអ្វីដែលខ្ញុំអាចបញ្ជាក់ ប្រាប់បងប្អូនជនរួមជាតិបានគឺអីគេ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី … Continue reading លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល ដាក់ពាក្យប្តឹងទៅ ICJ មិនមែននិយាយតែមាត់ទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed