ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារពិសេស ដោយផ្តាំផ្ញើដល់អ្នកអ្នកនយោបាយជ្រុលនិយមថៃ២រូប រួមមាន «សិន្ធិលឹមថោងគុល និងចតុផនព្រំផាន់» ឱ្យរៀនប្រើប្រាស់ពាក្យសម្តីឱ្យសមរម្យ និងកុំចង់ព្រហើនជាមួយកម្ពុជា ក្នុងបញ្ហាទំនាស់ព្រំដែន ដែលបានផ្ទុះឡើងនាពេលថ្មីៗនេះ ។ ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គ លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋខ្មែរ ត្រូវបន្តទុកចិត្ត និងជឿជាក់លើរាជរដ្ឋាភិបាល ហើយកុំធ្វើចរិកជ្រុលនិយមដូចពលរដ្ឋថៃមួយក្រុមតូច នៅទីក្រុងបាំងកក ដែលយកខ្មែរធ្វើជាសត្រូវ ។ ក្រុមជ្រុលនិយមថៃទាំងនោះ ត្រូវបានសម្តេចតេជោ បានគូសបញ្ជាក់ថា គឺស្ថិតក្រោមការដឹកនាំដោយ របស់លោក សិន្ធិលឹមថោងគុល អតីតមេដឹកនាំសម្ព័ន្ធប្រជាជន ដើម្បីប្រជាធិបតេយ្យ និងជាសកម្មជនជ្រុលនិយមថៃ ដែលបានធ្វើសកម្មភាពប្រមូលផ្តុំយ៉ាងកុះករ ដើម្បីបង្ហាញពីជំហរការពារអធិបតេយ្យភាពជាតិ ជុំវិញករណីដ៏ក្តៅគគុក នៅតាមព្រំដែនជាមួយកម្ពុជា កាលពីពេលថ្មីៗនេះ ។ ក្នុងនោះសម្តេចតេជោ ផ្តាំឱ្យលោក សិន្ធិលឹមថោងគុល ស្គាល់សម្តេចឱ្យច្បាស់ បើទោះ សម្តេចដកខ្លួនចេញ ពីនាយករដ្ឋមន្ត្រី ប៉ុន្តែនៅឈររឹងមាំ នៅក្នុងអំណាច … Continue reading សម្តេចតេជោ ផ្តាំដល់អ្នកនយោបាយជ្រុលនិយមថៃ «សិន្ធិលឹមថោងគុល និង ចតុផនព្រំផាន់» ត្រូវប្រើសម្តីឱ្យស្រួល និងកុំព្រហើនជាមួយកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed