ក្រសួងការពារជាតិ ឲ្យពលរដ្ឋស្ងៀមស្ងាត់ ក្រោយមានការចុះផ្សាយថា ថៃត្រៀមឈ្លានពានកម្ពុជាថ្ងៃនេះ
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី១៦ មិថុនានេះ បានស្នើឲ្យប្រជាពលរដ្ឋខ្មែររក្សាភាពស្ងៀមស្ងាត់ ក្រោយមានការលើកឡើងមិនពិតថា ភាគីថៃត្រៀមឈ្លានកម្ពុជានៅម៉ោង២នារសៀលថ្ងៃ១៦ មិថុនា និងយប់នេះ ។តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួងនាថ្ងៃនេះ បានបដិសេធចំពោះការបំផ្លើស ព័ត៌មានដែលថា ថៃនឹងចូលឈ្លានពានកម្ពុជា ។ ក្រសួងគូសបញ្ជាក់ថា “ក្រសួងការពារជាតិ សូមបដិសេធព័ត៌មានមិនពិត ដែលបានលើកឡើងថា ថៃត្រៀមឈ្លានពានកម្ពុជានៅថ្ងៃនេះ។ សូមបងប្អូនប្រជាពលរដ្ឋ មេត្តារក្សាភាពស្ងៀមស្ងាត់ និងទទួលយកព័ត៌មានតែពីប្រភពផ្លូវការ” ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed