បាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្ត មណ្ឌលបាត់ដំបង បានថ្លែងឱ្យដឹងថា ស្ថិតក្នុងស្ថានភាពប្រទេសជាតិ កំពុងមានបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង, មេបញ្ជាការ និងកងកម្លាំងថ្នាក់ក្រោម គ្រប់ប្រភេទទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការសម្រេចនានា របស់រាជរដ្ឋាភិបាល ។ នាឱកាសអញ្ជើញ ចុះសួរសុខទុក្ខអង្គភាព កងកម្លាំងគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារ នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេច ស ខេង បានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តដល់កងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចរបស់ខ្លួន ក្នុងការការពារបូរណភាពទឹកដី និងរក្សាសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះដែរ សម្តេច ក៏បានក្រើនរំលឹកដល់កងកម្លាំង គ្រប់ប្រភេទទាំងអស់ បន្តបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួនជាពិសេសគឺត្រូវគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការណែនាំ របស់ថ្នាក់ដឹកនាំតាមអង្គភាព។ សម្ដេច បានបញ្ជាក់ថា «ដោយស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សូមឲ្យ មេបញ្ជាការ ក៏ដូចជាកងកម្លាំង … Continue reading សម្តេច ស ខេង ៖ ស្ថានភាពប្រទេសជាតិ កំពុងមានបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង, មេបញ្ជាការ និងកងកម្លាំង ត្រូវតែអនុវត្ត តាមបទបញ្ជា រាជរដ្ឋាភិបាល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed