យេរ៉ូសាឡឹម៖ ក្រុមហ៊ុន Bazan ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំបំផុត របស់អ៊ីស្រាអែល បានប្រកាសកាលពីយប់ថ្ងៃច័ន្ទថា រាល់កន្លែងរបស់ខ្លួន នៅកំពង់ផែ Haifa ត្រូវបានបិទទាំងស្រុង ដោយសារតែការខូចខាត ដែលបណ្តាលមកពីការវាយប្រហារ ដោយមីស៊ីលអ៊ីរ៉ង់។ បុគ្គលិកក្រុមហ៊ុនចំនួន 3 នាក់ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារ ដែលបានឆាបឆេះនៅអគារយុទ្ធសាស្ត្រ។ រូបភាពវីដេអូបង្ហាញ ពីអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ហើយក្រុមពន្លត់អគ្គីភ័យ នៅតែព្យាយាមពន្លត់ភ្លើង នៅទីតាំងរោងចក្រ ប៉ុន្ដែមិនអាចជួយសង្គ្រោះបានទាន់ពេលឡើយ។ ក្រុមហ៊ុនបានឲ្យដឹង នៅក្នុងឯកសារមួយទៅកាន់ផ្សារហ៊ុននៃទីក្រុង Tel Aviv ថា “ស្ថានីយ៍ថាមពលដែលទទួលខុសត្រូវ សម្រាប់ផ្នែកមួយ នៃការផលិតចំហាយទឹក និងអគ្គិសនី ដែលប្រើប្រាស់ដោយគ្រឿងបរិក្ខាររបស់ក្រុមហ៊ុននេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រួមជាមួយនឹងផលប៉ះពាល់ កាន់តែខ្លាំងបន្ថែមបន្ថែម” ។ ក្រុមហ៊ុនបានបន្ថែមថា “នៅដំណាក់កាលនេះ រោងចក្រចម្រាញ់ប្រេង និងសាខាទាំងអស់ ត្រូវបានបិទដំណើរការទាំងស្រុង” ដោយបច្ចុប្បន្នក្រុមហ៊ុន នៅតែកំពុងវាយតម្លៃពីទំហំនៃការខូចខាត និងផលប៉ះពាល់របស់វាទៅលើប្រតិបត្តិការ ក៏ដូចជាវិធីល្អបំផុត ដើម្បីដោះស្រាយស្ថានការណ៍ដ៏អាក្រក់នេះ។ គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីរ៉ង់ បានកើតឡើងចំពេលមានសង្រ្គាម លើអាកាសដ៏សាហាវរយៈពេល ៤ថ្ងៃរវាងសាធារណរដ្ឋអ៊ីស្លាម និងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ … Continue reading រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុត របស់អ៊ីស្រាអែល ត្រូវបានបិទដំណើរ ការទាំងស្រុង ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed