សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ៖ មនុស្សភាគច្រើន ភ្ញាក់ផ្អើលនៅពេលកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណែត

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មានមនុស្សភាគច្រើន ភ្ញាក់ផ្អើលនៅពេលកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណែត ដោយកម្ពុជាមានភាពម្ចាស់ការខ្លួនឯង ។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា បានបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ នាឱកាស អញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានសាធារណជនទាំងក្នុង និងក្រៅប្រទេស មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះសមត្ថភាពរបស់កម្ពុជា នៅក្នុងការធានាផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធអ៊ីនធឺណិត ដោយខ្លួនឯង។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «នាពេលថ្មីៗនេះ បងប្អូនជាច្រើនបានភ្ញាក់ មិនមិនមែនអ្នកនៅក្រៅប្រទេសទេ អ្នកនៅក្នុងប្រទេស បានភ្ញាក់ នៅពេលកម្ពុជាសម្រេចម្ចាស់ការខ្លួនឯង ក្នុងការធានាផ្គត់ផ្គួង់អគ្គិសនី និងអ៊ិនធឺណេតខ្លួនឯង ដោយមិនចាំបាច់ទិញមកពីថៃ មនុស្សច្រើនភ្ញាក់»។សម្ដេចបវរធិបតី … Continue reading សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ៖ មនុស្សភាគច្រើន ភ្ញាក់ផ្អើលនៅពេលកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណែត