សម្តេចធិបតី៖ គ្រាន់តែមិនទាន់ឆ្លើយតប គេនាំគ្នាចោទថា ត្រកូលហ៊ុន ទាំងឪទាំងកូន លក់ដីលក់ប្រាសាទទៅឱ្យគេ ខ្លាចគេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គ្រាន់តែរាជរដ្ឋាភិបាល មិនទាន់បានឆ្លើយតប ទៅនឹងសកម្មភាព របស់ប្រទេសថៃ ដែលបានបំពានលើទឹកដីកម្ពុជា បែរជាមានគេចោទសម្តេចផ្ទាល់ និងសម្តេចតេជោ ថា បានលក់ទឹកដី លក់ប្រសាទទៅឱ្យទៅគេហើយ ព្រោះខ្លាចគេ ។ ការថ្លែងបញ្ជាក់របស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ ។ ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពេលខ្លះ មិនបាច់បកស្រាយគ្រប់ពេលនោះទេ ចាំភស្តុតាងជាក់ស្តែង លាតត្រដាងតែម្តង ជាក់ស្តែងភស្តុតាង ដែលឃើញនូវភាពម្ចាស់ការគ្រាន់ ពីរមុខ នៅក្នុងការធានាអគ្គិសនី និងធានា​អ៊ីនធើណេតខ្លួនឯង​ នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដោយមិនចាំបាច់ពឹងប្រទេសថៃនោះ គឺអាចបង្ហាញនូវផលជាក់ស្តែង … Continue reading សម្តេចធិបតី៖ គ្រាន់តែមិនទាន់ឆ្លើយតប គេនាំគ្នាចោទថា ត្រកូលហ៊ុន ទាំងឪទាំងកូន លក់ដីលក់ប្រាសាទទៅឱ្យគេ ខ្លាចគេ