សម្ដេចតេជោ ហ៊ុន សែន ៖ ជំហររបស់យើង គឺមិនចង់បានដី របស់អ្នកណាម្នាក់ ប៉ុន្តែយើងការពារដាច់ខាត មិនឲ្យអ្នកណាឈ្លានពាន ទឹកដីកម្ពុជា មួយមីលីម៉ែត្រ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ជំហររបស់កម្ពុជា គឺមិនចង់បានដីរបស់អ្នកណាម្នាក់ សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាការពារដាច់ខាត មិនឲ្យអ្នកណាឈ្លានពាន ទឹកដីកម្ពុជា មួយមីលីម៉ែត្រដូចគ្នា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីទិដ្ឋភាពនៃការចូលរួមរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមកពីគ្រប់ទិសទីទាំងអស់ ចូលរួមសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗ វីរៈយុទ្ធជន ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី។ សម្ដេច ប្រធានព្រឹទ្ធសភា គូសបញ្ជាក់ថា «ជំហររបស់យើង គឺមិនចង់បានដីរបស់អ្នកណាម្នាក់ សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាត មិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជា មួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿន ការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ»។ សូមរំលឹកថា នាឱកាសអញ្ជើញជាអធិបតី បិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន … Continue reading សម្ដេចតេជោ ហ៊ុន សែន ៖ ជំហររបស់យើង គឺមិនចង់បានដី របស់អ្នកណាម្នាក់ ប៉ុន្តែយើងការពារដាច់ខាត មិនឲ្យអ្នកណាឈ្លានពាន ទឹកដីកម្ពុជា មួយមីលីម៉ែត្រ