លោក ហ៊ុន ម៉ានី ៖ ព្រឹត្តិការណ៍ ការធ្វើដំណើរថ្មើរជើង មិនមែនជាការបង្ហាញកម្លាំង ឬគំរាមកំហែងទៅនរណានោះទេ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការជួបជុំ ក្នុងព្រឹត្តិការណ៍ ការធ្វើដំណើរថ្មើរជើង «Solidarity March» នៅថ្ងៃនេះ មិនមែនជាការបង្ហាញកម្លាំង ឬក៏ការគំរាមកំហែងទៅនរណានោះទេ ខណៈកម្ពុជាថែរក្សាភាពចាស់ទុំ ដោះស្រាយដោយសន្ដិវិធី។ ការលើកឡើងរបស់ លោក ហ៊ុន ម៉ានី ក្នុងព្រឹត្តិការណ៍ ការធ្វើដំណើរថ្មើរជើង «Solidarity March »បង្ហាញក្តីស្រលាញ់សម្រាប់កម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ លោក ហ៊ុន ម៉ានី បន្ដថា ការជួបជុំថ្ងៃនេះ ក្នុងនាមមហាគ្រួសារខ្មែរបង្ហាញមនោសញ្ចេតនាជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល និងកងទ័ពជួរមុខ។ លោក ហ៊ុន ម៉ានី គូសបញ្ជាក់ថា «ការជួបជុំគ្នារបស់យើងនៅក្នុងថ្ងៃនេះ មិនមែនជាការជួបជុំគ្នា ដើម្បីបង្ហាញកម្លាំង ឬការគំរាមកំហែងទៅនរណានោះទេ។ កម្ពុជា រក្សាភាពចាស់ទុំ ដោះស្រាយបញ្ហាដោយសន្តិវិធី ដូច សម្ដេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត … Continue reading លោក ហ៊ុន ម៉ានី ៖ ព្រឹត្តិការណ៍ ការធ្វើដំណើរថ្មើរជើង មិនមែនជាការបង្ហាញកម្លាំង ឬគំរាមកំហែងទៅនរណានោះទេ