កម្ពុជា ប្រទេសតូច ប្រជាជនតិច តែមានកម្លាំងចិត្តធំនៅពីក្រោយមេដឹកនាំខ្លាំង!

ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានធ្វើអត្ថបទវិភាគមួយ អំពីភាពតានតឹងជុំវិញបញ្ហាព្រំដែន ជាមួយប្រទេសថៃពេលនេះ បានស្តែងឱ្យឃើញពីចំណុចខ្លាំង របស់កម្ពុជាដ៏គួរឱ្យចាប់អារម្មណ៍បំផុត ខណៈកម្ពុជាប្រទេសតូច ប៉ុន្តែកម្លាំងចិត្ត មានយ៉ាងធំធេងតាមរយៈមេដឹកនាំ ។ អត្ថបទវិភាគរបស់លោក ប៉ែន បូណា មានអត្ថន័យខ្លឹមសារដូចតទៅ ៖ ទី១៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនថារស់នៅក្នុងឬក្រៅប្រទេសសុទ្ធតែមានទឹកចិត្តស្រឡាញ់ជាតិនិងទឹកដីហើយប្តូរផ្តាច់ការពារមិនឱ្យបាត់បង់ទោះជាត្រូវលះបង់អ្វីក៏ដោយ ហើយខ្មែរចេះរួមសាមគ្គីគ្នានៅពេលប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ដោយការរំលោភបំពានណាមួយក្រោមស្មារតី«សាមគ្គីជាកម្លាំង»ឬ«ចង្កឹះមួយបាច់កាច់មិនបាក់»។ ដំណើរថ្មើរជើងសាមគ្គីភាពដើម្បីគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពសមរភូមិមុខដែលបានប្រារព្ធធ្វើក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥នេះ គឺជាឧទាហរណ៍មួយដែលស្តែងឱ្យឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបំផុត។ ទី២៖ រាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបជាមួយថៃតាមគ្រប់រូបភាពមិនថាផ្នែកយោធា សេដ្ឋកិច្ច នយោបាយ និងការទូត។ នៅលើវិស័យយោធា កងទ័ពកម្ពុជាបានឈរការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំជាមួយនឹងសព្វាវុធគ្រប់គ្រាន់និងទឹកចិត្តដ៏អង់អាចក្លាហាន។ ក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម រាជរដ្ឋាភិបាលបានចាត់វិធានការឆ្លើយតបយ៉ាងស័ក្តិសមបំផុតទាំងការផ្គត់ផ្គង់អគ្គិសនី អ៊ិនធឺណិត និងការផ្តោះប្តូរទំនិញតាមព្រំដែនដោយមិនអនុញ្ញាតឱ្យថៃគំរាមបានឡើយ។ នៅលើ នយោបាយការទូតវិញ កម្ពុជាបានជ្រើសរើសយកច្បាប់អន្តរជាតិដើម្បីដោះស្រាយវិវាទដោយសន្តិវិធីដែលជាជម្រើសដ៏មានប្រៀប។ ទី៣៖ រាជរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមជាស្រេចក្នុងការទទួលយកពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃឱ្យត្រឡប់មកប្រទេសវិញដោយត្រៀមជួយសម្រួលពួកគេគ្រប់បែបយ៉ាងរាប់ចាប់តាំងពីឯកសារ មធ្យោបាយធ្វើដំណើរ មជ្ឈមណ្ឌលសំចតបណ្តោះអាសន្ន ម្ហូបអាហារ ការងារ និងរហូតដល់ការជួយសម្រួលជាមួយធនាគារនិងមីក្រូហិរញ្ញវត្ថុពាក់ព័ន្ធនឹងកម្ចីផ្សេងៗទៀតផង។ ចំណែកនិស្សិតដែលកំពុងសិក្សាក្នុងប្រទេសថៃក៏រាជរដ្ឋាភិបាលត្រៀមទទួលនិងផ្តល់អាហារូបករណ៍សម្រាប់ការសិក្សានៅក្នុងប្រទេសវិញដែរ។ ទី៤៖ … Continue reading កម្ពុជា ប្រទេសតូច ប្រជាជនតិច តែមានកម្លាំងចិត្តធំនៅពីក្រោយមេដឹកនាំខ្លាំង!