នាយករដ្ឋមន្ត្រីថៃ ៖ ខ្សែអាត់ សំឡេងសន្ទនាជាមួយ «សម្តេចតេជោ» ជាការពិត
ភ្នំពេញ ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់ថា ខ្សែអាត់ សំឡេង សន្ទនាជាមួយ «សម្តេចតេជោ ហ៊ុន សែន» ជា ការពិត និងជាបច្ចេកទេសចរចា នៅពីក្រោយឆាក។ បើតាមសេចក្តីរាយការណ៍ ពីព័ត៌មានថៃ នាថ្ងៃ១៨ មិថុនានេះ លោកស្រី នាយករដ្ឋមន្រ្តីថា បានសារភាពថា ខ្សែអាត់សំឡេងសន្ទនា ជាមួយសម្តេចតេជោកាលពីថ្ងៃទី១៥ មិថុនា គឺជាការពិត ។ ដោយលោកស្រីបានលាតត្រដាងថា ខ្លួនដឹងថា អតីតមេដឹកនាំកម្ពុជា ខឹងនឹងមេបញ្ជាការយោធភូមិភាគទី២ ។ បើតាមអ្នកវិភាគ នេះជាបច្ចេកទេសចរចានៅពីក្រោយឆាក ដើម្បីលាតត្រដាងថា ចង់បញ្ចប់បញ្ហាដោយនិយាយថា មិនចង់និយាយឯកជនទៀតទេ។ អ្នកវិភាគបញ្ជាក់ថា លោកស្រី ផែថងថាន កំពុងព្យាយាម ដើម្បីការពារផលប្រយោជន៍ប្រទេស មុន នឹងរកឃើញថា លោកស្រី មិនបានធ្វើតាមកិច្ច ព្រមព្រៀងជាមួយកម្ពុជា៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed