ទោះកន្លងផុត៤៨ឆ្នាំ ក៏ដោយសម្តេចតេជោ នៅតែខ្លោចផ្សា និងឈឺចាប់ រកពាក្យនិយាយមិនបាន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកពីការឈឺចាប់ខ្លោចផ្សា រកពាក្យអ្វីមិនបានឡើយ កាលពីយកជីវិតទៅប្តូរ ដើម្បីរំដោះប្រទេសជាតិ ចេញរបបប្រល័យពូជសាសន៍ប៉ុលពត កាលពី៤៨ឆ្នាំមុន ។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៤៨ឆ្នាំ ដែលសម្តេចតេជោ រួមនឹងយុទ្ធមិត្ត៤រូបផ្សេងទៀត បានចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះជាតិ រំដោះប្រជាជនចេញ ពីរបបប្រល័យពូជសាសន៍ប៉ុល ពតខ្មែរក្រហម ។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាព ដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃ ជាទីស្រឡាញ់ធ្វើដំណើរ ជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ សម្តេចតេជោបានមានប្រសាសន៍ធា ទោះបីជាពេលវេលាបានកន្លងហួស រយៈពេល៤៨ឆ្នាំទៅហើយក្តី ប៉ុន្តែនៅពេលដែលសម្តេចនឹកឃើញដល់រឿងរ៉ាវ ដែលបានជួបប្រទះកាលពីថ្ងៃ២០មិថុនា១៩៧៧ គឺទឹកភ្នែកតែងតែស្រក់ចុះ មកជាប់មិនដាច់ឡើយ។ សម្តេចតេជោបន្តថា រឿងរ៉ាវពីអតីតកាលនេះពិតជាធ្វើឲ្យសម្តេចខ្លោចផ្សា … Continue reading ទោះកន្លងផុត៤៨ឆ្នាំ ក៏ដោយសម្តេចតេជោ នៅតែខ្លោចផ្សា និងឈឺចាប់ រកពាក្យនិយាយមិនបាន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed