ប្រមុខការពារជាតិកម្ពុជា ៖ បើសិន កម្ពុជា-ថៃ ប្រើផែនទីខុសគ្នា ១០ឆ្នាំ ១០០ឆ្នាំ ឬ ១០០០ឆ្នាំទៀត ក៏មិនអាចដោះស្រាយគ្នាបានដែរ

ត្បូងឃ្មុំ ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា បើសិន កម្ពុជា-ថៃ ប្រើផែនទីខុសគ្នា ១០ឆ្នាំ ១០០ឆ្នាំ ឬ១០០០ឆ្នាំទៀត ក៏ភាគីទាំងពីរមិនអាចដោះស្រាយគ្នាបានដែរ ដូច្នេះយុទ្ធការល្អបំផុត គឺឱ្យតុលាការយុត្តិធម៌អន្ដរជាតិ ICJ បានជួយកាត់ក្ដី។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា នាឱកាសអញ្ជើញជាអធិបតី ប្រារព្ធមីទ្ទីងអបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា កម្ពុជា បានដោះស្រាយបញ្ហាព្រំដែន ជាមួយមិត្តវៀតណាម បានជាង ៨០ភាគរយៈ ខណៈជាមួយមិត្តឡាវ ក៏បានជាង ៨៦ភាគរយ ដែរ ។ ហេតុអ្វីជាមួយភាគីថៃ ដោះស្រាយមិនកើត?។ លោកឧបនាយករដ្ឋមន្ត្រី … Continue reading ប្រមុខការពារជាតិកម្ពុជា ៖ បើសិន កម្ពុជា-ថៃ ប្រើផែនទីខុសគ្នា ១០ឆ្នាំ ១០០ឆ្នាំ ឬ ១០០០ឆ្នាំទៀត ក៏មិនអាចដោះស្រាយគ្នាបានដែរ