ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានអំពាវនាវពលរដ្ឋ និង ពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ កុំជឿលើពួកក្រុមជ្រុលនិយមថៃ ដែលបាននាំគ្នាបង្កើតអាខោនហ្វេសប៊ុកក្លែង ក្លាយោយបានដាក់ឈ្មោះ និងរូបសម្តេចតេជា ដើម្បីប្រមូលលុយ ទុកពង្រឹងសមត្ថកិច្ចកងទ័ព ធ្វើសង្គ្រាមជាមួយថៃ ។ តាមរយៈសារផ្ញើក្នុងបណ្តាញតេឡេក្រាមនាថ្ងៃ២០ មិថុនានេះ លោក ជា ធីរិទ្ធបានឲ្យដឹងថា នេះគឺជាអខោនហ្វេសប៊ុកក្លែងក្លាយនោះទេ ដោយបានដាក់ឈ្មោះនិងរូបសម្តេចតេជោ ក្នុងបំណងដើម្បីបំភាន់សកម្មភាពការណ៍នៅកម្ពុជា ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ។ លោកថា ការបំផុសចលនារបស់ក្រុមជ្រុលនិយមថៃ គឺជាចេតនាអាក្រក់បំផុត ក្នុងបន្លំយកលុយពីពលរដ្ឋខ្មែរ ដូច្នេះត្រូវប្រុងប្រយ័ត្នឲ្យបានមែនទែន។ សូមបញ្ជាក់ថា នៅថ្ងៃ២០ មិថុនានេះ ពួកក្រុមជ្រុលនិយមសៀម បាននាំបង្កើត Facebook មានរូបនិងឈ្មោះសម្តេចតេជា ជាអក្សរថៃ ។ ក្នុងអាខោនហ្វេសប៊ុកក្លែងក្លាយនេះ មានអត្ថន័យថា “ខ្ញុំហ៊ុន សែន ពេលនេះខ្ញុំកំពុងប្រមូលទុនដើម្បីកសាងកងទ័ពច្បាំងនឹងថៃ សូមជួយបាញ់លុយឲ្យខ្ញុំ ៣០០បាត តាម True Money ហើយខ្ញុំនឹងសងគុណទៅវិញចំនួន ៥០ ០០០បាតភ្លាម ពេលច្បាំងឈ្នះ”៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed