នាយឧត្តមសេនីយ៍ ទៀ សីហា ៖ កម្ពុជា មិនមានយន្តហោះ និងនាវាចម្បាំង ដូចថៃមែន តែមានសព្វាវុធគ្រប់គ្រាន់ ការពារប្រទេស

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា កម្ពុជាមិនមានយន្តហោះចម្បាំង នាវាចម្បាំងដូចភាគីថៃក៏ពិតមែន ប៉ុន្តែកម្ពុជាមានសព្វាវុធគ្រប់គ្រាន់ សម្រាប់ការពារប្រទេស ដោយពុំមានមហិច្ឆតាឈ្លានពានប្រទេស ណាមួយនោះទេ។ នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ក្នុងឱកាសអញ្ជើញ ជាអធិបតីប្រារព្ធមីទ្ទីងអបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំ ដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ថា គ្រប់គ្នាពិតជាបានដឹង រួចជាស្រេច ចំពោះសមត្ថភាព កងទ័ព សមត្ថភាពយុទ្ធោករណ៍របស់ភាគីថៃនិងកម្ពុជាហើយ ក្រោយយោធាថៃបានបង្ហោះអួតពីសព្វាវុធទំនើបៗ ដួចជាយន្តហោះចម្បាំង នាវាចម្បាំង និងកាំភ្លើងធុនធំ ដែលមានសមត្ថភាពធ្វើសង្គ្រាមបានទាំងដែនអាកាស ដែនគោក និងដែនទឹក ដើម្បីឌឺដងកម្ពុជា ។ ប៉ុន្តែចំពោះការអួតក្អេងក្អាងពីយុទ្ធោករណ៍ទំនើបៗមកកម្ពុជានេះ ត្រូវនាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិកម្ពុជា បានឆ្លើយតបទៅវិញថា ទោះបីជាកម្ពុជាគ្មានយុទ្ធោករណ៍ទំនើប ដូចថៃក៏ពិតមែន តែកម្ពុជាមានសព្វាវុធគ្រប់គ្រាន់ ដើម្បីការពារបូរណភាព និងអធិបតេយ្យភាពជាតិ ។ ប្រមុខការពារជាតិកម្ពុជា … Continue reading នាយឧត្តមសេនីយ៍ ទៀ សីហា ៖ កម្ពុជា មិនមានយន្តហោះ និងនាវាចម្បាំង ដូចថៃមែន តែមានសព្វាវុធគ្រប់គ្រាន់ ការពារប្រទេស