នាយករដ្ឋមន្ដ្រី កំពុងពិចារណាលើកទឹកចិត្តដល់កងទ័ព ដែលបាញ់ដ្រូនហោះចូលដីខ្មែរ ហើយមិនមែនជាការប្រមាថឡើយ

សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងពិចារណាលើកទឹកចិត្តដល់កងទ័ពណាដែលបាញ់ដ្រូនហោះចូលដីខ្មែរ ខណៈ សម្ដេច ប្រកាសថា នេះមិនមែនជាការប្រមាថឡើយ។ នាឱកាស អញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា កម្លាំងគាំទ្ររបស់ប្រជាជាតិមួយយ៉ាងផុលផុសក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងមានបញ្ហា បានបង្ហាញឱ្យឃើញអំពីការយល់ឃើញត្រូវចំពោះជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងកិច្ច ការពារបូរណភាពទឹកដី ដែលមិនអនុញ្ញាតឱ្យជាតិសាសន៍ណាមករំលោភបំពានមើលងាយបានឡើយ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «អាហោះ(ដ្រូន) អាស្អីៗហ្នឹង បង្ហាញមកនឹង បើសិនបងប្អូនណាដាក់ឆេះ តើលើកទឹកចិត្តគាត់ប៉ុន្មាន គិតអាហ្នឹងទៅវិញ កំពុងតែពិចារណា មិនមែនជាការប្រមាថ ប៉ុន្ដែអ្នកបញ្ចេញបែបនេះ ហើយគំរាមមកយើង។ ទ័ព គេមកបាញ់ទ័ពខ្មែរធ្វើជី ធ្វើអី អ្នកឯងថា ចុះ រឿងតាមហ្វេសប៊ុកចុះ។ ប៉ុន្ដែ សូមកុំប្រមាថឱ្យសោះ»។ សម្តេចបវរធិបតី បន្ដថា កម្ពុជា មិនចង់ធ្វើសង្គ្រាមនោះទេ ខណៈកម្ពុជា ធ្វើសង្គ្រាមឆ្អែតហើយ ប៉ុន្ដែបើសិនជាមានការបំពាន … Continue reading នាយករដ្ឋមន្ដ្រី កំពុងពិចារណាលើកទឹកចិត្តដល់កងទ័ព ដែលបាញ់ដ្រូនហោះចូលដីខ្មែរ ហើយមិនមែនជាការប្រមាថឡើយ