សម្តេចធិបតី ៖ កោះឫស្សី នៅតែជារបស់ខ្មែរ អ្នកណាចង់ទៅលេងក៏បាន
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា កោះឫស្សីស្ថិតនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ នៅតែជារបស់ខ្មែរជាពិតប្រាកដ ពុំបានបាត់បង់ទៅណានោះទេ ។ ក្នុងឱកាសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា សម្តេចធិបតីបានមានប្រសាសន៍ថា កោះឫស្សីជាកម្មសិទ្ធិរបស់កម្ពុជាយ៉ាងពិតប្រាកដពុំមានបាត់បង់ទៅណានោះទេ ។ ដូច្នេះប្រជាពលរដ្ឋកុំភ័យព្រួយបារម្ភ ហើយបើចង់ទៅទស្សនាកម្សាន្តអាចទៅលេងបានគ្រប់ពេលវេលា ពុំមានអ្នកណាហាមឃាត់ទេ ។ សម្តេចធិបតីគូសបញ្ជាក់ថា “មិននៅៗទៅថាកោះឫស្សីវៀតណាម យក ទៅជាចឹងទៅវិញ កោះឫស្សី អ្នកណាចង់ទៅមើលជិះទៅអត់ឆ្ងាយទេ ។ កម្ពុជាយើងម្ចាស់ការ ប៉ុន្តែសំណួរសួរថា តើគេចាំបាច់ធ្វើអីម៉ោងស្មើនេះ ។ បើបងប្អូនអ្នកស្នេហាជាតិ ពិតប្រាកដ ខ្ញុំថាគួរតែមូលមតិគ្នា ទៅជាពិសេសការបង្កើតបញ្ហា បង្កើតរឿងផ្សេងៗយកមកបំបែក” ។ ការមានប្រសាសន៍របស់សម្តេចធិបតីនេះ ក្រោយពីសម្តេច បានឃើញមានអ្នកវិភាគម្នាក់ដែលសម្តេចហៅថា ជាអ្នកវិភាគក្បាលទំពែក បានធ្វើការវិភាគ ដោយគ្មានដឹងទិសតំបន់ កោះឫស្សី ត្រូវបានប្រទេសជិត ខាងយកទៅគ្រប់គ្រង។ សូមបញ្ជាក់ថា ក្រោយពីមានអ្នកវិភាគអំពីកោះឫស្សីនេះហើយ កាលពីថ្ងៃ២០ មិថុនា ក៏មានការចែកចាយជាបន្តបន្ទាប់ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមថា … Continue reading សម្តេចធិបតី ៖ កោះឫស្សី នៅតែជារបស់ខ្មែរ អ្នកណាចង់ទៅលេងក៏បាន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed