ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារផ្តាំទៅ លោក Somkid Chueakong អគ្គលេខាធិការរងនាយករដ្ឋមន្រ្តីថៃដែលប្តឹងសម្តេចតេជោជុំវិញសារបែកធ្លាយសំឡេង សន្ទនារវាងសម្តេច និងនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រាថា កំពុងលេងល្បែងកូនក្មេង ដើម្បីបោកបញ្ឆោតមតិ សាធារណជនខ្លួនឯងហើយ ។ការលើកឡើងរបស់លោក ជា ធីរិទ្ធនេះ បន្ទាប់ពីអគ្គលេខាធិការរង នាយករដ្ឋមន្រ្តីនាយករដ្ឋមន្រ្តីថៃ បានដាក់បណ្តឹងទៅ ការិយាល័យស៊ើបអង្កេត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB) របស់ថៃកាលពីសប្តាហ៍មុន អំពីការបែកធ្លាយសំឡេងសន្ទនា ជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧នាទី។ លោក ជា ធីរិទ្ធ តាមរយៈបណ្តាញតេឡេក្រាម នារាត្រីថ្ងៃ២៣ មិថុនា គូសបញ្ជាក់ថា “ខ្ញុំសូមផ្តាំទៅ លោក Somkid Chueakong អគ្គលេខាធិការរង នាយករដ្ឋមន្រ្តីថៃ ដែលប្តឹងសម្តេចតេជោ រឿងសំឡេងសន្ទនា រវាងសម្តេចនិងនាយករដ្ឋមន្រ្តីថៃថា លោកឯងកំពុងលេងល្បែងកូនក្មេង បោកបញ្ឆោតមតិសាធារណជនខ្លួន ដើម្បីការពារ និងបិទបាំងនូវភាពអាម៉ាស់ និងភាពទន់ខ្សោយរបស់នាយករដ្ឋមន្រ្តីលោកឯងតែប៉ុណ្ណោះ” … Continue reading លោក ជា ធីរិទ្ធ ៖ អគ្គលេខាធិការរង នាយករដ្ឋមន្រ្តីថៃ ប្តឹងសម្តេចតេជោ កំពុងលេងល្បែងកូនក្មេង និងបិទបាំងភាពអាម៉ាស់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed