លោក អ៊ុំ រាត្រី ៖ ថៃបិទច្រកព្រំដែន ជាឯកតោភាគីទាំងស្រុង

ភ្នំពេញ ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឲ្យដឹងថា កងទ័ពថៃ បានសម្រេចបិទច្រកទ្វារព្រំដែន ជាឯកតោភាគីទាំងស្រុងហើយ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ នៅគ្រប់ច្រកទាំងអស់ ដែលនៅជាប់ជាមួយខេត្តបន្ទាយមានជ័យ។ តាមរយៈវិដេអូផ្សាយ ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃ២៤ មិថុនានេះ លោក អ៊ុំ រាត្រី គូសបញ្ជាក់ថា កងទ័ពថៃ បានបិទច្រក ដោយឯកតោភាគី មិនអនុញ្ញាតឲ្យមានការចរាចរចេញ-ចូល ដូចមុនទៀតទេ ប៉ុន្តែក្នុងករណីសិស្សានុសិស្ស ដែលមានឪពុកម្តាយ ជាអ្នករកស៊ីលក់ដូរ ក្នុងផ្សាររ៉ុងក្លឿ និងអ្នកជំងឺអនុញ្ញាតឲ្យចេញ-ចូលជាធម្មតាបាន តែក៏មានពេលវេលា ក្នុងការកំណត់ដែរ ។ លោកគូសបញ្ជាក់ថា “ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមជម្រាបថា ភាគីថៃទេ អ្នកបង្កហេតុនេះ មិនមែនកម្ពុជាយើងទេ ។ កម្ពុជា យើងអត់ដែលមានបំណងបិទច្រក នៅពេលណានោះទេ ប៉ុន្តែថៃ បានប្រកាសយប់មិញនិងរសៀលថ្ងៃម្សិលមិញ គេចេញព័ត៌មាន ជូនទៅដល់កងកម្លាំងគេ នៅតាមព្រំដែន មិនមែនតែខេត្តបន្ទាយមានជ័យទេ ព្រំដែនកម្ពុជា-ថៃមាន៧ខេត្តគឺគេបិទទាំងអស់ ។ ដូចបងប្អូនដឹងស្រាប់ហើយ … Continue reading លោក អ៊ុំ រាត្រី ៖ ថៃបិទច្រកព្រំដែន ជាឯកតោភាគីទាំងស្រុង