បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើភាសាធ្ងន់ធ្ងន់ក្នុងការរិះគន់ខ្លាំងទាំងទៅលើភាគីអ៊ីស្រាអែល និងអ៊ីរ៉ង់ ចំពោះការចោទប្រកាន់ថា បានរំលោភបំពានលើបទឈប់បាញ់ ដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីការយល់ព្រម ជាផ្លូវការចំពោះបទឈប់បាញ់ ទីក្រុងហ្សេរុយសាឡឹម ខាងលិចបានចោទទីក្រុងតេហេរ៉ង់ថា បានបាញ់មីស៊ីលបន្ថែមទៀត ទៅលើទឹកដីអ៊ីស្រាអែល ហើយបានសន្យាថា នឹងមានការ ឆ្លើយតបឱ្យធ្ងន់ធ្ងរវិញ។ អ៊ីរ៉ង់បានបដិសេធមិនវាយប្រហារ អ៊ីស្រាអែល។ ពេលវេលាពិតប្រាកដ នៅពេលដែលបទឈប់ បាញ់ត្រូវបានគេសន្មត់ថា ចូលជាធរមាននៅតែ មិនច្បាស់លាស់។ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកកាសែត កាលពីថ្ងៃអង្គារមុនពេល ចាកចេញ ទៅចូលរួមកិច្ចប្រជុំកំពូល របស់អង្គការណាតូនៅទីក្រុងឡាអេថា “ជាមូលដ្ឋានយើង មានប្រទេសពីរដែលបានប្រយុទ្ធគ្នា យូរហើយខ្លាំងពេក ដែលពួកគេមិនដឹងថា អ្វីដែលពួកគេកំពុងធ្វើ” ។ ប្រធានាធិបតីអាមេរិកបាននិយាយថា លោកមិនសប្បាយចិត្ត ជាមួយប្រទេសទាំងពីរនោះទេ ប៉ុន្តែជាពិសេសជាមួយ អ៊ីស្រាអែល ដែលលោកបាននិយាយថា “បានសម្រាលបន្ទុក” បន្ទាប់ពីបានយល់ព្រម … Continue reading លោក ដូណាល់ ត្រាំ ខឹងខ្លាំង ជាមួយនឹងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានបំពាន លើបទឈប់បាញ់ ដែលដឹកនាំដោយ ទីក្រុងវ៉ាស៊ីនតោន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed