លោក ប៉ែន បូណា ៖ អាជ្ញាធរថៃ គួរយកទាហានថៃ បាញ់សម្លាប់ទាហានខ្មែរ មកផ្តន្ទាទោស

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ទាំងរាជរដ្ឋាភិបាល និងក្រុមយធាថៃ គួរយកពេលវេលា ទៅស៊ើបអង្កេតករណី ទាហានរបស់ខ្លួនបានបាញ់ សម្លាប់ទាហានកម្ពុជា ដោយកុំរុញបញ្ហាមកឲ្យកម្ពុជា។ លោក ប៉ែន បូណា បានលើកឡើង ក្នុងបទអន្តរាគមន៍នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ថា ភាគីថៃគួរបញ្ឈប់បង្ក បញ្ហាជាមួយកម្ពុជាបន្តទៀត ទៅពាក់ព័ន្ធជម្លោះព្រំដែន ក្រោយពីកងទ័ពខ្លួនបានបាញ់ សម្លាប់ទាហ៊ានខ្មែរម្នាក់ កាលពីព្រឹកព្រលឹមស្រាងៗថ្ងៃ២៨ ឧសភា ។ លោកបន្តថា “សូមផ្តល់អនុសាសន៍ទៅវិញ ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឈប់ទៅ ចរឹកលក្ខណៈបែបហ្នឹង កែទៅ ហើយខ្ញុំសូមថា ជំនួសឲ្យការប្តឹងផ្តល់កម្ពុជា ពីរករណី (ប្តឹងសម្តេចតេជោ២ករណី) អាជ្ញាធរថៃ គួរយកពេលវេលានេះ ទៅស៊ើបអង្កេតករណី ដែលទាហានរបស់ខ្លួន បាញ់សម្លាប់កងទ័ពខ្មែរម្នាក់កាលពីថ្ងៃ២៨ ឧសភា ។ នេះគឺជាឃាតកម្មពិតប្រាកដ យកជនដៃដល់ទៅផ្តន្ទាទោស ។ នេះជាកិច្ចការ ដែលត្រូវធ្វើ មិនមែនធ្វើពាក្យបណ្តឹង ឲ្យតែលឺសំឡេងអត់ប្រយោជន៍ហ្នឹងទេ ។ វាគួរឲ្យអស់សំណើច … Continue reading លោក ប៉ែន បូណា ៖ អាជ្ញាធរថៃ គួរយកទាហានថៃ បាញ់សម្លាប់ទាហានខ្មែរ មកផ្តន្ទាទោស