បណ្ឌិត ទូច សុឃៈ៖ ថៃប្រើល្បិចកលពិសពុលថ្មីមួយទៀត ធ្វើជាបើកច្រកព្រំដែន

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានផ្ញើសារចំហមួយទៅភាគីថៃ ចំពោះការប្រើប្រាស់ល្បិចកលពិសពុលថ្មីស្រឡាងមួយទៀត “បើកតែបិទ” ពោលគឺ ធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឲ្យមានការឆ្លងកាត់ជាធម្មតាជាប្រក្រតីជាទូទៅដូចកាលពីដើមវិញទេ ។ បណ្ឌិត ទូច សុឃៈបានលើកឡើងបែបនេះ បន្ទាប់ពីក្រុមទាហានថៃនៅព្រឹកថ្ងៃ២៥ មិថុនានេះ បានបើកសម្រេចបើកច្រកឆង ចម-អូរស្មាច់ ខេត្តឧត្តរមានជ័យ ចាប់បើកពីម៉ោង៦ព្រឹកដល់ម៉ោង២២យប់ ប៉ុន្តែហាមជនបរទេស , នាំទំនិញ , រថយន្ត-ម៉ូតូ និងមធ្យោបាយគ្រប់ប្រភេទចេញ-ចូល លើកលែងតែសិស្សសាលា-អ្នកជំងឺធ្ងន់ចេញ-ចូលបាន ដោយត្រូវមានឯកសារចេញពីក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃសំរាប់អ្នកមានលិខិតឆ្លងដែន ។ លោកបណ្ឌិត ទូច សុឃៈ បានលើកឡើងបែបបញ្ចើតបញ្ចើរថា មិនសរសើរមិនបាន ដែលថៃត្រូវពិភពលោកស្គាល់ថាជាប្រទេសសម្បូរល្បិច។ ពេលនេះ កាន់តែភ្លឺភ្នែក រាល់ភាពប៉ិនប្រសព្វក្នុងការរៀបល្បិចកិច្ចកលពិសពុល។ ជាក់ស្ដែង ថៃបានបង្កើតល្បិចថ្មីមួយទៀតគឺ “បើកតែបិទ” ពោលគឺធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឲ្យមានការឆ្លងកាត់ជាធម្មតាជាប្រក្រតីជាទូទៅដូចកាលពីដើម។ លោកថា “សូមសរសើរចេះរកនឹកឃើញ! តែសូមពិចារណាមើលថា បើបើកតែទ្វារច្រក តែមិនឲ្យមនុស្សឆ្លងកាត់ជាសាធារណៈ ជាធម្មតា ជាប្រក្រតី ជាទូទៅដូចកាលមុនខ្លួនបិទដោយឯកតោភាគីនោះ តើនេះជាចរិតមនុស្សអី ឬជារ៉ូបូត? ។ ខ្ញុំចាត់ទុកថា … Continue reading បណ្ឌិត ទូច សុឃៈ៖ ថៃប្រើល្បិចកលពិសពុលថ្មីមួយទៀត ធ្វើជាបើកច្រកព្រំដែន