ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបន្តពង្រឹងតួនាទីភារកិច្ច ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន កាត់ផ្តាច់ឫសគល់មេក្លោង និងលុបបំបាត់ទីផ្សារគ្រឿងញៀន។ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈបញ្ជាការ ឯកភាពរាជធានី ខេត្ត ត្រូវបន្តពង្រឹងតួនាទីភារកិច្ច ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន កាត់ផ្តាច់ ឫសគល់មេក្លោង និងលុបបំបាត់ទីផ្សារ គ្រឿងញៀន ជាពិសេស ទប់ស្កាត់ខ្សែរយៈចែកចាយទៅក្នុងសហគមន៍ និងជនបទ ដោយឈរលើគោលការណ៍ «៣កុំ ១រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និង ត្រូវរាយការណ៍» ។ សម្តេចបវរធិបតី បន្ដថា រដ្ឋបាលរាជធានី ខេត្ត ត្រូវម្ចាស់ការលើការងារផ្សព្វផ្សាយអប់រំ ដោយត្រូវបញ្ជាបការអប់រំអំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន … Continue reading សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្ដប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន កាត់ផ្ដាច់ឫសគល់មេក្លោង និងលុបបំបាត់ទីផ្សារគ្រឿងញៀន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed