ភ្នំពេញ ៖ តាមរយៈកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានជំនាញ រវាងនគរបាលសហព័ន្ធអូស្ត្រាលី និងនគរបាលជាតិកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រតិបត្តិការផ្ទាល់ នៃក្រុមស៊ើបអង្កេតបទល្មើសឆ្លង បានអន្តរាគមន៍ជួយយុវជនម្នាក់ ជនជាតិចិនហុងកុង ត្រូវបានក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលមានអង្គការចាត់តាំងនៅបរទេស បោកបញ្ឆោតឱ្យចូលមកកម្ពុជាធ្វើសកម្មភាពសម្តែងជាជនរងគ្រោះ ដោយអំពើចាប់ជំរិត ដើម្បីទាមទារប្រាក់ពីក្រុមគ្រួសារតាមឧបាយកលបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋានគរបាលជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ L.W.T អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចរកឃើញនៅសណ្ឋាគារមួយកន្លែងក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងស្ថានភាពរស់នៅ និងស្នាក់នៅធម្មតា មិនមានសញ្ញាណរងគ្រោះដោយសារ អំពើបង្ខាំង ធ្វើទារុណកម្ម ឬការចាប់ពង្រត់ណាមួយនោះឡើយ។ ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត និងការសាកសួររបស់សមត្ថកិច្ច ជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងនៅក្រៅ ប្រទេសកម្ពុជា បោកបញ្ឆោត និងគម្រាមជនរងគ្រោះថា កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចចិន ពាក់ព័ន្ធបទល្មើសឆបោក និងសម្អាតប្រាក់ ដែលតម្រូវឱ្យចាកចេញពីប្រទេសអូស្ត្រាលី ធ្វើដំណើរទៅ ប្រទេសជប៉ុនដើម្បីរៀបចំសកម្មភាពសម្តែង និងថតវីដេអូ ផ្ញើទៅឪពុកម្តាយថាខ្លួនត្រូវបានក្រុមឧក្រិដ្ឋជន ចាប់ជំរិត ដើម្បីយកប្រាក់ទាំងនោះមកដោះស្រាយបញ្ហាដែលខ្លួនត្រូវបានសមត្ថកិច្ចកំពុងស៊ើបអង្កេត។ មុនមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ … Continue reading នគរបាលកម្ពុជា អន្ដរាគមន៍ជួយយុវជនម្នាក់ ជនជាតិចិនហុងកុង បន្ទាប់ពីមានអង្គការចាត់តាំងនៅបរទេស បោកបញ្ឆោតឱ្យចូលកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed