លោក ទូច សុឃៈ ៖ ឲ្យតែទាហានថៃ ឲ្យពលរដ្ឋខ្មែរឆ្លងទ្វារព្រំដែន គឺកម្ពុជាទទួលយកហើយ
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានអះអាងថា ឲ្យតែក្រុមទាហានថៃ អនុញ្ញាតឲ្យពលរដ្ឋខ្មែរ ឆ្លងកាត់ទ្វារព្រំដែនវិលមកកាន់កម្ពុជាវិញ គឺកម្ពុជាទទួលហើយ ដោយគ្មានការហាមឃាត់នោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃនេះ បន្ទាប់ពីភាគីថៃ បានធ្វើការបំផ្លើសបំភ្លៃខុសពីការពិត និងបានទម្លាក់កំហុសមកលើអាជ្ញាធរកម្ពុជាជុំវិញ ការបិទច្រកទ្វារព្រំដែន ខណៈមានពលរដ្ឋខ្មែរសុំឆ្លងមកកម្ពុជាវិញ ប៉ុន្តែពួកគេមិនអនុញ្ញាត ហើយបែរមកចោទថា កម្ពុជាមិនបើកច្រកឲ្យឆ្លងកាត់ទៅវិញ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានថ្លែងថា បើចិត្តសឿងមែនទាហានថៃ ត្រូវតែអនុញ្ញាតឲ្យពលរដ្ឋខ្មែរឆ្លងកាត់ ព្រោះនៅខាងកម្ពុជា មានមជ្ឈមណ្ឌលសំចត ដើម្បីទទួលពលរដ្ឋ និងពលករខ្មែរត្រឡប់ មកពីថៃវិញ ជាពិសេសក៏មានរថយន្តត្រៀមទុកបម្រុង រួចជាស្រេចក្នុងការ ដឹកជញ្ជូនពួកគេទៅស្រុកកំណើតរៀងៗខ្លួន។ លោកគូសបញ្ជាក់ថា “ឲ្យតែភាគីថៃ ឲ្យពលករខ្មែរយើងមកដល់ច្រកទ្វាររបងរបស់កម្ពុជា គឺយើងស្វាគមន៍សម្រប សម្រួលជួយគ្រប់បែបគ្រប់យ៉ាងដល់ប្រជាពលរដ្ឋដល់ពលករខ្មែរ មិនដូចថៃថា ខ្មែរយើងអត់បើកច្រកទ្វារ ។ ចុះវាចង្រៃអីគ្រាន់ តែឃើញទ្វាររបងខ្មែរបិទមែន ប៉ុន្តែបើសិនអ្នកឯង មានចេតនាចង់ឲ្យគេចេញមក មិនឲ្យគេមកឈរ នៅរបងទ្វាររបស់ខ្មែរហ្នឹងទៅ ។ នេះហើយគឺជាចេតនាទុច្ចរឹត ឧបាយកលទុច្ចរឹត … Continue reading លោក ទូច សុឃៈ ៖ ឲ្យតែទាហានថៃ ឲ្យពលរដ្ឋខ្មែរឆ្លងទ្វារព្រំដែន គឺកម្ពុជាទទួលយកហើយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed