រដ្ឋមន្រ្តីការពារជាតិអាមេរិក នឹងបំពេញទស្សនកិច្ចកម្ពុជា ដើម្បីមើលការចូលចត នាវាខ្លួននៅផែរាម

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-អាមេរិក បានជួបពិភាក្សាគ្នានៅរាជធានីភ្នំពេញ អំពីគម្រោងផែនការ នៃការបំពេញទស្សនកិច្ចរបស់ លោក Pete Hegseth រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកនៅកម្ពុជា នាពេលខាងមុខ ដើម្បីទស្សនាការចូលចតរបស់នាវាជើងទឹក អាមេរិកនៅកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ។ ការពិភាក្សាពីគម្រោងផែនការ នៃការបំពេញទស្សនកិច្ច របស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លើទឹកដីកម្ពុជានេះ ត្រូវបានបង្ហាញ ដោយស្ថានទូតអាមេរិក ប្រចាំកម្ពុជា នាថ្ងៃ២៦ មិថុនា តាមរយៈសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលទស្សនកិច្ចលោក Andrew Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកទទួលបន្ទុកតំបន់អាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ នៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃ២៤-២៥មិថុនា ។ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជារបស់លោក Andrew Byers គឺលោកមានកិច្ចប្រជុំប្រកបដោយការស្ថាបនា ជាមួយមន្រ្តីយោធា និងមន្រ្តីរដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចប្រជុំទាំងនោះ លោក Byers ឧបការីរងរដ្ឋមន្រ្តី ក្រសួងការពារជាតិ និងមន្រ្តីជាន់ខ្ពស់កម្ពុជា បានពិភាក្សាអំពីជំហាន បន្ទាប់ក្នុងការពង្រឹងទំនាក់ទំនងយោធា រវាងអាមេរិក-កម្ពុជា បន្ទាប់ពីកិច្ចពិភាក្សារវាងមន្រ្តី នៃក្រសួងការពារជាតិអាមេរិក និងក្រសួងការពារជាតិកម្ពុជា នៅឯកិច្ចពិភាក្សា Shangri-La នាប្រទេសសិង្ហបុរី កាលពីខែមុន … Continue reading រដ្ឋមន្រ្តីការពារជាតិអាមេរិក នឹងបំពេញទស្សនកិច្ចកម្ពុជា ដើម្បីមើលការចូលចត នាវាខ្លួននៅផែរាម