សម្តេចធិបតី ៖ ថៃលឹបលរៗជារឿងថៃ តែកម្ពុជា បើបិទទ្វារព្រំដែនហើយ គឺបិទអចិន្ត្រៃយ៍

ភ្នំពេញ ៖ សម្តេចធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ចំពោះការបិទបើកៗច្រកព្រំដែនលឹបលរៗ ដោយភាគីថៃ គឺជារឿងរបស់ប្រទេសថៃ ប៉ុន្តែចំពោះកម្ពុជា បើបិទហើយ គឺបិទអចិន្ត្រៃយ៍ ដោយមិនលេងសើច ហើយហ៊ានធ្វើហ៊ានទទួលខុសត្រូវ ។ ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងបន្ទាប់ពីបញ្ហាព្រំដែន កម្ពុជា-ថៃ បន្តឡើងកម្តៅ ដោយភាគីថៃ បានសម្រេចបិទច្រកព្រំដែន ទាំងអស់ជាមួយកម្ពុជា ប៉ុន្តែមិនបានប៉ុន្មានផង ក៏មានការបើកមកវិញ ក្នុងរូបភាពមួយ ដើម្បីថតរូប និងចង់ចោទប្រកាន់កម្ពុជា ចំពោះបញ្ហានេះ ដើម្បីឱ្យអន្តរជាតិ មើលមកកម្ពុជា ក្នុងផ្លូវមិនល្អណាមួយ ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់, បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល, បរិញ្ញាបត្រគ្រប់គ្រងពន្ធនាគារ និងវិញ្ញាបនបត្រជូនដល់ សិស្ស និង និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី បានគូសបញ្ជាក់ថា ជាដំបូងនាយករដ្ឋមន្ត្រីថៃ បានចេញមកប្រកាស​ថា ការបិតព្រំដែនជាមួយ កម្ពុជា ដោយខ្លាចថា មានឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសករណីឆបោក តាមប្រព័ន្ធអនឡាញ បង្កគ្រោះថ្នាក់ដល់ប្រទេសខ្លួន … Continue reading សម្តេចធិបតី ៖ ថៃលឹបលរៗជារឿងថៃ តែកម្ពុជា បើបិទទ្វារព្រំដែនហើយ គឺបិទអចិន្ត្រៃយ៍