សម្ដេចតេជោ ហ៊ុន សែន ព្រមានទម្លាយរឿង គ្រួសារ ថាក់ស៊ីន ប្រមាថ ព្រះមហាក្សត្រថៃ របស់ខ្លួនឯង

ព្រះវិហារ ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមានទម្លាយរឿងសំខាន់ៗ អំពីក្រុមគ្រួសាររបស់លោក ថាក់ ស៊ីន រាប់ទាំងការប្រមាថ ព្រះមហាក្សត្រថៃរបស់ខ្លួនឯងផងដែរ។ ការព្រមានរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជួបសំណេះសំណាលសួរសុខទុក្ខជនភៀសសឹក នៅទីទួលសុវត្ថិភាព វត្តពោធិ៥០០០ ដើម នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ជម្លោះនយោបាយនៅបាងកក បានផ្ទេរជម្លោះមកកាន់ព្រំដែនកម្ពុជា-ថៃ អ្នកត្រូវយល់មិនមែនកម្ពុជាល្ងង់ដែលមិនដឹងរឿងរបស់អ្នកឯងទេ ថ្ងៃស្អែកខ្ញុំនឹងបកស្រាយជូនអ្នកឯង សូម្បីតែអ្នកឯងដូរឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃចេញ ក៏អ្នកឯងផ្តាំមកខ្ញុំដែរ សូម្បីគ្នារបស់អ្នកឯងអ្នកឯងក្បត់ទៅហើយ តើជាមួយខ្ញុំអ្នកឯងហ៊ានក្បត់ទេ?»។ សម្ដេចតេជោ បន្ដថា «ប្រសិនបើអ្នកឯកព្រហើន ខ្ញុំនឹងលាតត្រដាងទាំងអស់នូវអ្វី ដែលអ្នកឯងនិយាយជាមួយខ្ញុំ រាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់អ្នកឯង»។ ហើយកូនរបស់ឯង អ្នកឯងប្រដៅកូន របស់អ្នកឯង»។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងទៀតថា សម្តេច មិនមានជំពាក់គុណ ក្រុមគ្រួសាររបស់ … Continue reading សម្ដេចតេជោ ហ៊ុន សែន ព្រមានទម្លាយរឿង គ្រួសារ ថាក់ស៊ីន ប្រមាថ ព្រះមហាក្សត្រថៃ របស់ខ្លួនឯង