សម្តេចតេជោ ៖ នាយករដ្ឋមន្រ្តីថៃ ស្គាល់ ហ៊ុន សែន តិចពេកហើយ ខណៈលោក ថាក់ ស៊ីនហៅសម្តេច “មេ”

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានផ្ញើសារផ្តាំទៅលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្រ្តីថៃថា ស្គាល់សម្តេចតិចពេកហើយ ខណៈលោកថាក់ ស៊ីនដែលជាឪពុកខ្លួនបានគោរហៅសម្តេចថា សុទ្ធតែជា “មេ” ។ នាឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា លោកស្រីនាយករដ្ឋមន្រ្តីថៃ ចង់បោកប្រាស់សម្តេចរឿងជម្លោះព្រំដែន ប៉ុន្តែមិនអាចទៅរួចនោះទេ ព្រោះសម្តេចមានបទពិសោធន៍ជាច្រើនទាក់ទងទៅនឹងវិវាទព្រំដែននេះ ។ សម្តេចតេជោគូសបញ្ជាក់ថា “តែលោកជំទាវស្គាល់ហ៊ុន សែន តិចពេកហើយ ឪពុករបស់លោកជំទាវហៅ ហ៊ុន សែន ជាមេសូន្យមួយ … ផ្តាំទៅ ។ ថាក់ ស៊ីន ចាត់ទុកខ្ញុំជាមេ ។ ខ្ញុំនឹងអាចបញ្ចេញអ្នកទាំងហ្នឹងឲ្យនិយាយ ប្រសិនបើខាងភាគីថៃត្រូវការឲ្យអ្នកទាំងហ្នឹងនិយាយ ហើយគេក៏ចេះភាសាថៃ ។ អ្នកបកប្រែនុងតែម្តង ហើយក៏ជាជំនួយការខ្ញុំ” ។ … Continue reading សម្តេចតេជោ ៖ នាយករដ្ឋមន្រ្តីថៃ ស្គាល់ ហ៊ុន សែន តិចពេកហើយ ខណៈលោក ថាក់ ស៊ីនហៅសម្តេច “មេ”