សម្ដេចតេជោ ៖ កម្ពុជារងគ្រោះ ពីឧក្រិដ្ឋកម្ម អនឡាញ ពីថៃ ខណៈថៃមានជើងហោះហើរ សម្រាប់ប្រព្រឹត្តបទល្មើសនេះ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា គ្រាន់តែជាប្រទេសរងគ្រោះ ពីឧក្រិដ្ឋកម្មអនឡាញពីថៃ តែប៉ុណ្ណោះ ខណៈមានតែថៃទេ ដែលមានជើងហោះហើរអន្តរជាតិ សម្រាប់ប្រព្រឹត្តបទល្មើសនេះទេ ។ សម្តេចតេជោ បានប្រសាសន៍ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តព្រះវិហារ នាថ្ងៃទី២៧ មិថុនាថា នាយករដ្ឋមន្រ្ដីថៃ បានបង្វែរស្ថានការណ៍លើរឿងឧក្រិដ្ឋកម្ម អនឡាញខុសច្បាប់ មកកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ហើយមកធ្វើជាបិទច្រកទ្វារព្រំដែន ដើម្បីបង្ក្រាបឧក្រិដ្ឋកម្ម អនឡាញ ខណៈថៃខ្លួនឯងបានបិទ ជាឯកតោភគីតាំងពីថ្ងៃទី៧ ខែមិថុនាមកម៉្លេះ ។ សម្តេចតេជោបន្ថែមថា កម្ពុជា គ្រាន់តែជាជនរងគ្រោះដោយអំពើឆបោកអនឡាញ ដោយសារតែថៃប៉ុណ្ណោះ ពីព្រោះអ្នកឆបោកតាមអនឡាញ ទាំងអស់ ត្រូវបានសម្រួលដោយអាជ្ញាធរថៃ ដោយសារតែកម្ពុជា ឡាវ មីយ៉ាន់ម៉ា មិនមានជើងហោះហើរធំៗ ដែលអាចដឹកអ្នកប្រព្រឹត្ត អំពើទាំងនោះបានដោយផ្ទាល់ទេ ។ សម្តេចតេជោគូសបញ្ជាក់ថា “ហេតុអ្វីបានជាលោកជំទាវ ទម្លាក់បញ្ហានេះ … Continue reading សម្ដេចតេជោ ៖ កម្ពុជារងគ្រោះ ពីឧក្រិដ្ឋកម្ម អនឡាញ ពីថៃ ខណៈថៃមានជើងហោះហើរ សម្រាប់ប្រព្រឹត្តបទល្មើសនេះ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed