សម្តេចតេជោ ៖ នាយករដ្ឋមន្រ្តីថៃជាកូន “អត់ពូជ អត់មានម៉ែឪប្រដៅ”
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្រ្តីថៃជាកូនអត់ពូជ អត់មានម៉ែឪប្រដៅ”។ការលើកឡើងរបស់សម្តេចតេជោនេះ លោកស្រីនាយករដ្ឋមន្រ្តីថៃ តាមរយៈផ្តល់កិច្ចសំភាសន៍ជាមួយអ្នកសារព័ត៌មានខ្លួនបានលើកឡើងថា “មេដឹកនាំកម្ពុជាអត់មានវិជ្ជាជីវៈ” ក្រោយមានការធ្លាយសារសន្ទនារវាងសម្តេចតេជោ និងនាយករដ្ឋមន្រ្តីថៃលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ។ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោមានប្រសាសន៍ថា ជាលើកទី១ ហើយ ដែលសម្តេចបានទទួលពាក្យប្រមាថ មកលើសម្តេចពីសំណាក់នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រាថា សម្តេចអត់មានវិជ្ជាជីវៈ ។ សម្តេចតេជោបន្តថា ការប្រមាថបែបនេះគឺសម្តេចមិនអាចទទួលយកបាននោះទេ ។ សម្តេចប្រធានព្រឹទ្ធសភាគូសបញ្ជាក់ថា “អ៊ុងអ៊ីងប្រមាថហ៊ុន សែន និងហ៊ុន ម៉ាណែតសុទ្ធតែអត់មានវិជ្ជាជីវៈ នាងមើលខុសហើយ នេះជាការប្រមាថដែលមិនធ្លាប់មាន ។ នេះជាលើកទី១ហើយដែលខ្ញុំទទូលការប្រមាថបែបនេះ ប្រើពាក្យអត់មានវិជ្ជាជីវៈ ។ ការប្រមាថធ្ងន់ធ្ងរនេះហើយ ដែលនាំទៅដល់ ហ៊ុន សែន ឆ្លើយតបបកអាក្រាតឲ្យខ្ទេច … Continue reading សម្តេចតេជោ ៖ នាយករដ្ឋមន្រ្តីថៃជាកូន “អត់ពូជ អត់មានម៉ែឪប្រដៅ”
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed