ព្រៃវែង ៖ ពីវេទិកាធិបតី នៃពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានរំលេចអំពីវីរភាព សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងភាពអង់អាចប្រតិភានរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងកាលៈទេសៈ នៃការប្រឈមមុខតទល់អំពើឈ្លានពាន បង្កឡើងដោយភាគីថៃ តាមខ្សែបន្ទាត់ព្រំដែន។ ឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា សម្ដេចតេជោ មិនត្រឹមតែជាអគ្គុមគ្គុទេស នយោបាយដឹកនាំរបស់កម្ពុជា ប៉ុណ្ណោះទេ សម្ដេចតេជោ ក៏ជាឥស្សរជនកំពូលរបស់ខ្មែរ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ពិសេសការអនុវត្តនយោបាយឈ្នះឈ្នះ ការរក្សាសន្តិភាពនិងអភិវឌ្ឍន៍ជាតិ ព្រមទាំងការនាំវិបុលភាពសម្រាប់តំបន់ និងភាពសុខដុមរបស់ពិភពលោក។ ក្នុងក្របខ័ណ្ឌអាស៊ាន ឧបនាយករដ្ឋមន្ត្រី ស សុខា បានរំលេច នូវខ្លឹមសារជំនួបជាមួយ លោកឯកអគ្គរដ្ឋទូតប្រទេស … Continue reading ប្រមុខក្រសួងមហាផ្ទៃ រំលេចវីរភាព សម្ដេចតេជោ និងសម្ដេចធិបតី ក្នុងកាលៈទេសៈ នៃការប្រឈមមុខ តទល់អំពើឈ្លានពាន បង្កឡើងដោយភាគីថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed