សម្ដេចតេជោ ៖ ពលរដ្ឋត្រូវរួមគ្នា ជាចលនាជាតិនិយមតែមួយ ប្រឆាំងឧបាយកលខ្មៅកខ្វក់របស់ថៃ ចង់លេបទឹកដីមួយចំនួនរបស់កម្ពុជា

ភ្នំពេញ​ ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ បានប្រកាសឲ្យជនរួមជាតិខ្មែរទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកល ដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតាចង់លេបទឹកដី ខេត្តមួយចំនួនរបស់កម្ពុជា ។ យោងតាមគេហទំព័រហ្វេសប៊ុក​ នារសៀលថ្ងៃទី៣០​ មិថុនាសម្ដេចតេជោ​ ហ៊ុន​ សែន​ បានឱ្យដឹងថា​ អ្នកនយោបាយជ្រុលនិយមថៃ សុិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោត ដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារ ចូលទឹកដីកម្ពុជា យកខេត្តមួយចំនួន របស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។ នេះជាសំដីរបស់ ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃ៖ «អាហ៊ុនសែនមហាតេជោ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែលអញអត់មានអំណាច ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរីសោភណ្ឌ អញនឹង ដណ្តើមយកមក ហើយស្អែកអញ … Continue reading សម្ដេចតេជោ ៖ ពលរដ្ឋត្រូវរួមគ្នា ជាចលនាជាតិនិយមតែមួយ ប្រឆាំងឧបាយកលខ្មៅកខ្វក់របស់ថៃ ចង់លេបទឹកដីមួយចំនួនរបស់កម្ពុជា