វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រី នៃនាយកដ្ឋានច្រកទ្វារទី១ ត្រូវបានផ្អាកការងារ ដោយផ្អាកបៀវត្សបណ្ដោះអាសន្ន
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ ក្នុងប្រកាសរបស់ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានកំណត់ឲ្យវរសេនីយ៍ឯក ឈឹម រត្ថា ត្រូវបង្ហាញមុខរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រហូតមានការសម្រេចជាថ្មី។ សូមជម្រាបថា កាលពីពេលកន្លងទៅ លោក ឈឹម រត្ថា ត្រូវបានព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ ពីលោកឧត្តមសេនីយ៍ត្រី មកត្រឹមជាថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) វិញ។ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ឈឹម រត្ថា ត្រូវបានលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ … Continue reading វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រី នៃនាយកដ្ឋានច្រកទ្វារទី១ ត្រូវបានផ្អាកការងារ ដោយផ្អាកបៀវត្សបណ្ដោះអាសន្ន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed