នាយករដ្ឋមន្ដ្រី ប្រាប់បណ្ដាទូត ថា កម្ពុជា មិនដែរនិយាយពីការ វ៉ៃលុកដល់ទីក្រុង ឬប្រមាថអ្នកណាឡើយ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់បណ្ដាលទូតនានា ប្រចាំកម្ពុជា ថា កម្ពុជា មិនដែរនិយាយអំពីការ វ៉ៃលុកដល់ទីក្រុង ឬប្រមាថអ្នកណានោះទេ មិនដូចក្រុមជ្រុលនិយមរបស់ថៃ បានប្រកាសចង់ វាយយករាជធានីភ្នំពេញ ។ ការលើកឡើងរបស់ នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពី អ្នកនយោបាយជ្រុលនិយមថៃ ស៊ិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា «ប្រសិនបើឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជា ដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង»។ នាឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ជ្រើសយកសន្ដិភាព និងច្បាប់អន្ដរជាតិ … Continue reading នាយករដ្ឋមន្ដ្រី ប្រាប់បណ្ដាទូត ថា កម្ពុជា មិនដែរនិយាយពីការ វ៉ៃលុកដល់ទីក្រុង ឬប្រមាថអ្នកណាឡើយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed