សម្តេចធិបតី ៖ បើថៃហ៊ានបិទប្រាសាទតាមាន់ធំ មិនឲ្យពលរដ្ឋខ្មែរ ឡើងទៅលេង ដឹងតែមានរឿងហើយ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ផ្តាំទៅភាគីថៃថា កុំហ៊ានព្រហើនបិទ តំបន់ប្រាសាទតាមាន់ធំ មិនឲ្យប្រជាពលរដ្ឋខ្មែរឡើងទៅលេងឲ្យសោះ តែបើហ៊ានពិតជារឿង ជាមួយគ្នាជាក់ជាមិនខានឡើយ ។ ការមានប្រសាសន៍ របស់សម្តេចធិបតីនេះ បន្ទាប់ពីភាគីថៃតែងតែ បានប្រកាសជាញឹកញាប់ថា យោធាថៃ នឹងបិទនៅបរិវេណប្រាសាទ តាមាន់ធំ មិនឲ្យពលរដ្ឋខ្មែរបានឡើងទៅលេងកម្សាន្តទេ ខណៈព្រំដែនកម្ពុជា-ថៃកំពុងកើនឡើងកម្តៅ ។ ក្នុង«ទិវាមច្ឆជាតិ ១កក្កដា ២០២៥» និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃ១ កក្កដា សម្តេចធិបតី បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងតំបន់ជម្លោះទាំង៤ដែលមានប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបី ជាពិសេសប្រាសាទ តាមាន់ធំ កុំឃើញកម្ពុជាស្ងៀមស្ងាត់មិនមាត់កុំគិតថា កម្ពុជាខ្លាចខ្លួនឲ្យសោះ ប៉ុន្តែកម្ពុជា មានពេលវេលាឆ្លើយតបគ្រប់ពេលទាំងអស់ ខណៈកម្ពុជានៅតែបន្តដោះស្រាយ ដោយសន្តិវិធី និងច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការ អន្តរជាតិយុត្តិធម៌ (ICJ) ដដែលដោយគ្មានការកែប្រែឡើយ។ សម្តេចធិបតីគូសបញ្ជាក់ថា “ខ្ញុំសូមប្រកាសឲ្យហើយ … Continue reading សម្តេចធិបតី ៖ បើថៃហ៊ានបិទប្រាសាទតាមាន់ធំ មិនឲ្យពលរដ្ឋខ្មែរ ឡើងទៅលេង ដឹងតែមានរឿងហើយ