សម្តេចធិបតី ផ្តាំឱ្យថៃ ​បញ្ឈប់សកម្មភាពយកកម្ពុជា ធ្វើជាប៉ាវសាក់ ព្រោះកម្ពុជា មានដៃដាក់ទៅវិញហើយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ដល់ពេលដែលកម្ពុជា ឆ្លើយតបវិញហើយ ហើយឱ្យថៃបញ្ឈប់ការធ្វើនយោបាយ យកកម្ពុជាធ្វើជាប៉ាវសាក់ សម្រាប់ប្រជាប្រិយភាពរបស់ខ្លួន ខណៈដែលកម្ពុជា រក្សាការអត់ធ្មត់ជាច្រើនមកហើយ ដល់ពេលកម្ពុជា មានដៃដាក់ទៅវិញហើយ ។ ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងសកម្មភាព ដ៏គឃ្លើនរបស់អ្នកនយោបាយថៃមួយចំនួន ដែលបានគម្រាម និងប្រមាថមកលើកម្ពុជា ម្តងហើយម្តងទៀត តាមរយៈចង់ផ្តាច់ទំនិញទាំងអស់ ដោយឈប់លក់ឱ្យកម្ពុជា ការកាច់ផ្តាច់ភ្លើងអគ្គិសនី និងអ៊ីធើណេត ក៏ដូចជាប្រេងឥន្ទនៈជាដើម តែផ្ទុយទៅវិញ សម្តេចធិបតីអះអាងថា ថៃ លេងប៉ះចំអ្នកមែនហើយ រហូតកម្ពុជា មិនរងចាំឱ្យគេកាត់ផ្តាច់ឬគម្រាមទៀតឡើយ កម្ពុជាសម្រេចបញ្ឈប់មុន ដោយខ្លួនឯងតែម្តង ។ ចំពោះការចោទថា រាជរដ្ឋាភិបាល ជាពិសេសចោទថាសម្តេចតេជោ លូកលាន់ផ្ទៃក្នុងនយោបាយ របស់ប្រទេសថៃ ត្រូវសម្តេចធិបតី បញ្ជាក់ទៅវិញថា កម្ពុជា មិនបានលូកដៃរឿងផ្ទៃក្នុងរបស់គេឡើយ រឿងបក្សនយោបាយថៃយ៉ាងណា ដកឬដាក់អ្នកណា ជារឿងគណបក្សនយោបាយថៃ ប៉ុន្តែរឿង ដែលប៉ះពាល់កម្ពុជា កម្ពុជាត្រូវឆ្លើយតប ដល់ពេលហើយ ខណៈដែលពីមុនកម្ពុជា អត់ធ្មត់ច្រើនហើយ … Continue reading សម្តេចធិបតី ផ្តាំឱ្យថៃ ​បញ្ឈប់សកម្មភាពយកកម្ពុជា ធ្វើជាប៉ាវសាក់ ព្រោះកម្ពុជា មានដៃដាក់ទៅវិញហើយ