សម្តេចតេជោ ៖ បើថៃនៅតែរំលោភបំពានកម្ពុជា គឺយើងប្រើសិទ្ធិ ការពារវាយបកវិញហើយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ អំពីជម្លោះវិវាទ ព្រំដែនកម្ពុជា-ថៃកំពុងកើតមានឡើង នាពេលបច្ចុប្បន្នថា កម្ពុជា មានគោលជំហរដោះស្រាយ ដោយសន្តិវិធី តាមយន្តការតុលាការ យុត្តិធម៌អន្តរជាតិ(ICJ) ប៉ុន្តែបើថៃ នៅតែបំពានគឺកម្ពុជាប្រើសិទ្ធិការពារ វាយបកទៅវិញហើយ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ និងលោកទូត នាថ្ងៃ១ កក្កដាថា តាំងផ្ទុះជម្លោះភ្លាមៗ នាចុងខែឧសភា បង្កឲ្យទាហានខ្មែរស្លាប់ និងការបិទទ្វារព្រំដែន ជាឯកតោភាគី គឺកម្ពុជាបានស្វះស្វែង រកដំណោះស្រាយតាមផ្លូវច្បាប់ តាមការដាក់ ពាក្យបណ្តឹងទៅ ICJ ឲ្យធ្វើជាអ្នកកាត់សេចក្តី ដើម្បីបញ្ចប់កុំឲ្យអូសដំណើរវែងឆ្ងាយទៅមុខ រហូតដល់អ្នកជំនាន់ក្រោយ ។ អ្នកនាំពាក្យព្រឹទ្ធសភាបន្តថា “សម្តេចបានបញ្ជាក់ថា កម្ពុជាទាំងសម្តេចក្តី និងសម្តេចធិបតីផ្ទាល់ គឺមិនចង់មានបញ្ហាសង្គ្រាម ជាមួយនឹងប្រទេសជិតខាងនោះទេ គឺយើងចង់ដោះស្រាយបញ្ហា … Continue reading សម្តេចតេជោ ៖ បើថៃនៅតែរំលោភបំពានកម្ពុជា គឺយើងប្រើសិទ្ធិ ការពារវាយបកវិញហើយ