ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ២៦លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិជាង៥៦ម៉ឺននាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង៨.៧៦ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដោយឡែកគិតតែក្នុងខែមិថុនា ភ្ញៀវអន្តរជាតិ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៤០ ០៩៦ កើនឡើង ថយចុះ១៩.៣១% ទទួលបានចំណូល១.៧លានដុល្លារ កើនឡើងថយចុះ១៨.៧៧%។ ចំណែកការលក់បណ្ណចូលទស្សនា នៅប្រាសាទកោះកែរ ក្នុងរយៈពេល៦ខែនេះ មានចំនួន ១២ ០៧៦នាក់ ទទួលបានចំណូល១៨១ ១៤០ដុល្លារ។ ការសំបុត្រនៅប្រាសាទបេងមាលា រយៈពេល៦ខែ មានចំនួន ៨ ១៩៩នាក់ ដោយទទួលបានចំណូល ៨១ ៩៩០ដុល្លារ។ ការលក់សំបុត្រនៅភ្នំក្បាលស្ពាន រយៈពេល៦ខែ មានចំនួន ៦៤៤នាក់ ទទួលបានចំណូល៣ ២២០ដុល្លារ និងការលក់សំបុត្រទូក រយៈពេល៦ខែ ក្នុងឆ្នាំ២០២៥ មានចំនួន ៨៤២ ៧២២ដុល្លារ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed