អ្នកវិភាគ ៖ ការគំរាមរបស់បារាំង ឲ្យសៀមគោរពសន្ធិសញ្ញា បារាំង-សៀម ទទួលជោគជ័យ
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ ម៉ុងហៃ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២ កក្កដា ថា សៀមនិងអណ្ណាម (យួន) ចែកដីខ្មែរត្រួតម្ខាងម្នាក់ មុនបារាំងចូលមកការពារ តាមការស្នើសុំរបស់ព្រះបាទអង្គ ឌួង ។ បារាំង និងសៀមបានធ្វើសន្ធិសញ្ញា កំណត់ព្រំដែនខ្មែរ-សៀម ដែលនៅជាធរមានមកទល់សព្វថ្ងៃ ។ លោកបន្តរៀបរាប់ថា នៅសង្គ្រាមលោកលើកទី២ សៀមសហការជាមួយជប៉ុន ដែលចូលឈ្លានពានប្រទេសអាស៊ីខាងកើតសឹងតែទាំងអស់ ។ ក្នុងនោះបារាំងនៅខ្មែរ យួន ឡាវ ចុះចូលជាជាមួយជប៉ុនដែលឲ្យប្រទេសទាំងនោះ ប្រកាសឯករាជ្យពីបារាំង តែដាក់ខ្លួនជារណបជប៉ុន ។ លោកថា ឆ្លៀតឱកាសជាសម្ព័ន្ធមិត្តជប៉ុន សៀមក៏ចូលមកយកខេត្តបាត់ដំបង ដែលពេលនោះមានទាំង ខេត្តបន្ទាយមានជ័យផង ។ ជប៉ុន ចាញ់សង្គ្រាមហើយត្រូវដកទ័ព (និងនិគមជន)ចេញពីប្រទេសដែលខ្លួនត្រួតត្រា ។ ប៉ុន្តែបារាំងក៏ត្រឡប់មកត្រួតត្រា ប្រទេសអាណានិគមរបស់ខ្លួនវិញ ។ … Continue reading អ្នកវិភាគ ៖ ការគំរាមរបស់បារាំង ឲ្យសៀមគោរពសន្ធិសញ្ញា បារាំង-សៀម ទទួលជោគជ័យ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed