ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច បាននិមន្តមកដល់កម្ពុជា

ភ្នំពេញ៖ ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បាននិមន្តមកព្រះរាជាណាចក្រកម្ពុជាវិញ ដោយមានការទទួលដោយ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នៅអាកាសយានដ្ឋា​នអន្តរជាតិភ្នំពេញ ។ ក្នុងដំណើរអញ្ជើញ ដល់ប្រទេសកម្ពុជាវិញនេះ ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឳស៊ុច បានសម្រេចព្រះទ័យ មិននិមន្តទៅប្រទេសថៃ វិញជាដាច់ខាត។ លោក សុខ ពេញវុធ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងព្រះគ្រូនាគសត្ថា សុខុមោ នី សុវណ្ណមុនីរ៉េត បាននិមន្តនិងជូនដំណើរ ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច ទៅកាន់វត្តនាគវន្ត ក្នុងខណ្ឌទួលគោក។ ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច ជាព្រះសង្ឃមួយអង្គ មានស្រុកកំណើត នៅខេត្តបូរីរាំព្រះរាជាណាចក្រថៃ ។ សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត … Continue reading ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច បាននិមន្តមកដល់កម្ពុជា