សម្តេចធិបតី ៖ ក្រុមឧទ្ទាមកំពុងដេកភ័យ ចំពោះគម្រោងធ្វើវិសោធនកម្ម ដកសញ្ជាតិខ្មែរ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឌឺដងផ្លែផ្កា ទៅមេឧទ្ទាមក្រៅច្បាប់ និងបក្ខពួកខ្លួន ដែលនៅបរទេសថា កំពុងភ័យបុកពោះដេកព្រួយបារម្ភ ចំពោះកម្ពុជាដែលបាននិងកំពុងរៀបចំធ្វើវិសោធនកម្ម ដកសញ្ជាតិខ្មែរពីជនណា ដែលបានគុបគិតជាមួយ បរទេសមកបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា បើសិនជាក្រុមប្រឆាំងនៅក្រៅប្រទេសគុបគិតសហការជាមួយបរទេស ដើម្បីបំផ្លាញជាតិខ្មែរ គឺពួកគេមិនសាកសមជាប្រជាពលរដ្ឋខ្មែរនោះទេ ព្រោះបើពលរដ្ឋខ្មែរពិតប្រាកដគេស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ការពារជាតិឲ្យបានរឹងមាំហើយ ។សម្តេចបានផ្ញើសារចេញពីកម្ពុជាទៅវិញថា បើអ្នកពិតជាគ្មានបំណងបំផ្លាញជាតិខ្លួនទេ កុំចាំបាច់ភ័យបារម្ភ ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី គូសបញ្ជាក់ទៅកាន់ក្រុមមនុស្សមួយចំនួនដែលតាំងខ្លួនឯងជាអ្នកស្នេហាជាតិ បែរទៅជារួមដៃជាមួយមិត្តបរទេសមកបំផ្លាញខ្មែរថា “ប៉ុន្មានថ្ងៃមកនេះ ឃើញគេមានចេញព្រោងព្រាតនៅខាងក្រៅភ័យ នៅពេលគ្រោងរៀបចំធ្វើវិសោធនកម្មរឿង ដកសញ្ជាតិ ។ សំដៅលើអ្នកណា ជនជាតិខ្មែរណា ដែលប្រឆាំងនឹង ផលប្រយោជន៍របស់ខ្មែរ ។ ឥឡូវអ្នកខំភ័យធ្វើអី បើអ្នកឯងស្នេហាជាតិ ប្តេជ្ញាចិត្តទោះបីជាដង្ហើមចុង ក្រោយមិនធ្វើប្រឆាំង នឹងផលប្រយោជន៍ជាតិខ្មែរ អីចឹងកុំភ័យព្រួយពេក ។ បើសិនជាអ្នកមានផែនការបំផ្លាញ គុបគិតជាមួយបរទេស … Continue reading សម្តេចធិបតី ៖ ក្រុមឧទ្ទាមកំពុងដេកភ័យ ចំពោះគម្រោងធ្វើវិសោធនកម្ម ដកសញ្ជាតិខ្មែរ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed