អ្នកនាំពាក្យការពារជាតិ៖ ការប៉ះទង្គិចសម្តីរវាងទាហានថៃ-កម្ពុជា នៅប្រាសាទតាមាន់ធំ បង្កឡើងដោយថៃ
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នៅលើប្រាសាទតាមាន់ធំ បង្កឡើងដោយភាគីថៃមុន ព្រោះការបិទម៉ោងចេញ-ចូលទស្សនាប្រាសាទនៅម៉ោង៣រសៀល ប៉ុន្តែភាគីថៃ មិនព្រមអនុវត្តតាមកិច្ចព្រមព្រៀងនោះទេ ដោយគឃ្លើននាំអ្នកទេសចរណ៍ថៃមកទស្សនានៅពេលម៉ោបិទបញ្ចប់ទៅវិញ ។ យោងតាមការស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ-កម្ពុជាកាលពីថ្ងៃ២៧ មិថុនា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នាថ្ងៃ៣ កក្កដានេះ បានឲ្យដឹងថា កងទ័ពកម្ពុជាអនុវត្តគោលការណ៍ម៉ឺងម៉ាត់នូវកិច្ចព្រមពៀងរបស់ភាគីទាំងសងខាង។ តាមកិច្ចព្រមព្រៀង ប្រាសាទតាមាន់ធំត្រូវបិទការឡើងនៅវេលាម៉ោង ១៥:០០នាទីរសៀល។ តែជាអកុសលនៅថ្ងៃកើតហេតុនោះ វេលាម៉ោង១៥និង១៥នាទី ក្រោយប្រាសាទតាមាន់ធំត្រូវបិទការឡើង កងកម្លាំងសម្របសម្រួល និងការពារទាំងអស់នៅទីនោះបានចុះពីទីតាំងប្រាសាទរួចហើយ។ ក៏ស្រាប់តែភាគីថៃ បើកឲ្យឡើងប្រាសាទពីសំណាក់ក្រុមអ្នកទេសចរជនជាតិថៃចំនួនរហូតដល់១០០នាក់ ក្នុងនោះក៏មានវត្តមានរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងជាប្រធានគណបក្សភុំចៃថៃផងដែរ ដោយមិនមានការជូនដំណឹងជាមុនដល់ភាគីកម្ពុជា ។ អ្នកនាំពាក្យបន្តថា ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា កងកម្លាំងកម្ពុជាបានព្យាយាមដោះស្រាយស្ថានការណ៍ដោយភាពស្ងប់ស្ងាត់ មិនបង្កហិង្សា ឬបញ្ហាឡើយ ប្រកបដោយវិជ្ជាជីវៈ … Continue reading អ្នកនាំពាក្យការពារជាតិ៖ ការប៉ះទង្គិចសម្តីរវាងទាហានថៃ-កម្ពុជា នៅប្រាសាទតាមាន់ធំ បង្កឡើងដោយថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed