សម្តេចតេជោ៖ តេជោសែន កើតនៅក្នុងសតវត្សទី២១

ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា តាំងពីអតីតកាលរបស់ខ្មែរយូរលង់ណាស់មកហើយនោះ កម្ពុជាមានគោរមងារតេជោ មានតែ៤រូបប៉ុណ្ណោះ ខណៈសម្តេចអះអាងថា ក្នុងសតវត្សទី២១នេះ គឺមានតែសម្តេចប៉ុណ្ណោះដែលទទួលបានគោរមងារពីអតីតព្រះបរមរតនកោដ្ឋ ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ នៅថ្ងៃទី៣ កក្កដា សម្ដេចតេជោមានប្រសាសន៍ថា ពីមុនមកមានងារតេជោប៉ុន្មាននាក់នោះទេ សម្តេចមិនដឹងនោះទេ ប៉ុន្តែគោរមងារតេជោនេះ មិនងាយទទួលបាននោះទេ ទាល់តែមនុស្សនុងជាមនុស្សខ្លាំងពូកែអស្ចារ្យរកលេខដាក់គ្មាន ទើបសាកសមទទួល ។ សម្តេចតេជោបន្តថា “ក្នុងប្រវត្តិសាស្រ្តព្រះរាជា ប្រទានគោរមងារតេជោ គ្មានច្រើនទេ ។ បើតេជោដំឌិនជាតេជោពិតគឺមកដល់ពេលនេះ យើងទើបតែមានតេជោ៤នាក់ទេ គឺតេជោមាស តេជោយ៉ត តេជោដំឌិន និងតេជោសែន។ តេជោសែន កើតនៅក្នុងសតវត្សទី២១” ។ សម្តេចតេជោក៏បានរំលឹកពីការទទួលបានគោរមងារពីអតីតព្រះមហាក្សត្រថា គឺជារឿងសំខាន់ខ្លាំង ខណៈសម្តេច ជា ស៊ីម ជាសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម … Continue reading សម្តេចតេជោ៖ តេជោសែន កើតនៅក្នុងសតវត្សទី២១