កម្ពុជា ជាដៃគូដ៏ស្មោះស្ម័គ្រ និងជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងការអះអាងនៅចំពោះមុខមន្រ្តីស្ថានទូតអាម៉េរិកថា កម្ពុជាជាដៃគូដ៏ស្មោះស្ម័គ្រ និងជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក ហើយជឿជាក់យ៉ាងមុតមាំថា មិត្តភាពនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងមាំ ជាមួយទិសដៅនិងសារៈសំខាន់ជាយុទ្ធសាស្រ្ត។ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅក្នុងពិធីបុណ្យឯករាជ្យ លើកទី២៤៩របស់សហរដ្ឋអាមេរិក នាល្ងាចថ្ងៃព្រហស្បត្តិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា “អស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកនេះ ប្រទេសយើងទាំងពីរ បានកសាងភាពជាដៃគូយ៉ាងរឹងមាំ និងកាន់តែស្អីតរមួត ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ”។ ជាប្រធានក្រុមការងារចរចាពន្ធបដិការរបស់ជារាជរដ្ឋាភិបាលកម្ពុជា ជាមួយសហរដ្ឋអាម៉េរិកផងនោះ លោក ស៊ុន ចាន់ថុល ក៏មិនភ្លេចផ្ញើនូវសេចក្តីអំណរសាទរ ជូនចំពោះប្រធានាធិបតី ដូណាល់ ត្រាំ និងជំទាវទី១។ លោកឧបនាយករដ្ឋមន្រ្តី បន្តថា “អរគុណទៅដល់សន្តិភាព ស្ថិរភាព និងការបើកទូលាយ កម្ពុជា បានក្លាយជាដៃគូប្រកបដោយថាមឋន្ត និងគួរឱ្យទាក់ទាញ។ ទំនាក់ទំនងយើងទាំងពីរ បានបន្តរីកលូតលាស់ និងពង្រីកវិសាលភាពភាពលើបណ្តាវិស័យ ដូចជាពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ អប់រំ ការអភិរក្សវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ”។ លោកស្រី Bridgett … Continue reading កម្ពុជា ជាដៃគូដ៏ស្មោះស្ម័គ្រ និងជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed