លោក ស៊ុន ចាន់ថុល ៖ ចុងឆ្នាំនេះ គ្រឿងចក្រនឹងចូលជីក ដល់ទីតាំងព្រែកជីកហ្វូណនតេជោ
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានលើកឡើងថា នៅខែធ្នូ ឆ្នាំ២០២៥ខាងមុខ គ្រឿងចក្រធំៗ ជាច្រើនគ្រឿង នឹងចាប់ផ្តើមចូលដល់ទីតាំងដើម្បីជីកព្រែកជីកហ្វូណនតេជោ នៅតាមទីតាំង ដែលបានដោះស្រាយផលប៉ះពាល់ ឲ្យប្រជាពលរដ្ឋរួចរាល់ ខណៈការបោះបង្គោលព្រំដី តាមបណ្តោយព្រែកបានធ្វើរួចនៅខេត្ត២ ។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារចុះពិនិត្យ ទីតាំងប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយ ព្រែកជីកហ្វូណនតេជោ បានបញ្ចប់ការងារ សម្រាប់កំណាត់ទី១ក្នុងខេត្តកណ្តាល និងកំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងតាកែវ ។ នាឱកាសដឹកនាំក្រុមការងារចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត-កែប នាថ្ងៃ៣ កក្កដា លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានថ្លែងថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានបន្តដំណើរតាមការគ្រោងទុក របស់រាជរដ្ឋាភិបាល ដែលបានប្រកាសថា គម្រោងនេះនឹងសាងសង់ចប់ជាស្ថាពរនៅឆ្នាំ២០២៨ ដោយមិនមានភាពយឺតយ៉ាវនោះទេ ខណៈបានត្រៀមគ្រឿងចក្រជាច្រើនគ្រឿង ដើម្បីចូលទៅទីតាំងកំណត់សម្រាប់ ជីកព្រែកជីកហ្វូណនតេជោ ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលគូសបញ្ជាក់ថា … Continue reading លោក ស៊ុន ចាន់ថុល ៖ ចុងឆ្នាំនេះ គ្រឿងចក្រនឹងចូលជីក ដល់ទីតាំងព្រែកជីកហ្វូណនតេជោ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed