លោក ជា ធីរិទ្ធ ៖ ថៃកំពុងប្រើល្បិចអាក្រក់ ព្រួសឈាមលើកម្ពុជា
ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ភាគីថៃ កំពុងតែប្រើកលល្បិចអាក្រក់ ដើម្បីព្រួសឈាមមកលើកម្ពុជា ជាថ្មីម្តងទៀតហើយ ពាក់ព័ន្ធទៅនឹងល្បែង ឧក្រិដ្ឋកម្មអនឡាញ ។ ការលើកឡើងរបស់លោក ជា ធីរិទ្ធនេះ បន្ទាប់ពីសារព័ត៌មាន របស់ថៃ ជាច្រើនស្ថាប័ន នៅព្រឹកថ្ងៃ៨ កក្កដា បានផ្សព្វផ្សាយថា ក្រុមប៉ូលិសថៃ បានលបឆ្មក់ចូលឆែកឆេរទីតាំង១៩កន្លែង ដែលជាកម្មសិទ្ធិរបស់ឧកញ៉ា កុក អាន ជាមនុស្សជំនិតរបស់សម្តេចតេជោ ដែលមានទីតាំងនៅជិតព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានរឹបអូសរថយន្តប្រណីតៗជាច្រើនគ្រឿង គិតជាថវិកាប្រមាណជា ២៧លានបាត ស្មើនឹងប្រមាណ ៨៣ម៉ឺនដុល្លារ ។ ឆ្លើយតបទៅនឹងការវាយលើប្រហារកម្ពុជា និងសម្តេចតេជោ ពីសំណាក់ភាគីថៃនេះ លោក ជា ធីរិទ្ធ បានថ្លែងថា នេះគឺជាព័ត៌មានបំផ្លើសបំភ្លៃខុសពីការពិត ហើយក៏ជាល្បែងសងសឹក របស់ថៃ មកលើកម្ពុជានិងប្រទេសជិតខាង ។ លោកថា នេះហើយជាទម្លាប់អាក្រក់របស់ថៃ ខណៈថ្មីៗនេះ … Continue reading លោក ជា ធីរិទ្ធ ៖ ថៃកំពុងប្រើល្បិចអាក្រក់ ព្រួសឈាមលើកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed