ព្រះមហាក្សត្រ៖ ការដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទ ជាការវិនិយោគបៃតងលើធម្មជាតិ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាក្នុងពិធី “រុក្ខទិវា” នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានមានព្រះរាជបន្ទូលថា ការដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទ គឺជាការវិនិយោគបៃតងលើធម្មជាតិដែល ផ្តល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិ សត្វ ភពផែនដី និងធ្វើឲ្យមូលដ្ឋានភូមិ-ឃុំ មានទេសភាពពណ៌បៃតង និងរស់រវើកគ្រប់រដូវកាល ។ ជាមួយគ្នានេះ ព្រះអង្គក៏សូមឧទ្ទិសឲ្យពិធីរុក្ខទិវានេះ ស្ថិតក្នុងបេះដូងរបស់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណីនិងចលនាជាតិនៃ ការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ ការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ សត្វព្រៃ ដែលជាមរតកជាតិឲ្យបានគង់វង្សរហូតតទៅ ។ សម្រាប់ពិធីនេះផងដែរ ព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ទូលថា “រុក្ខទិវា”ជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិមួយដ៏សំខាន់ ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិ ប្រកបដោយចីរភាព ជាពិសេសរក្សាការពារព្រៃឈើដែលជាជម្រក ដ៏សំខាន់បំផុតរបស់សត្វគ្រប់ប្រភេទ រក្សាទឹក និងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់ និងជាការសន្សំបុណ្យកុសលដ៏ធំធេង … Continue reading ព្រះមហាក្សត្រ៖ ការដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទ ជាការវិនិយោគបៃតងលើធម្មជាតិ