លោក ឃួង ស្រេង៖ អាជ្ញាធរគ្មានជម្រើសអ្វី ក្រៅពីអនុវត្តវិធានការរដ្ឋបាល បើគ្រួសារទាំង៣ដែលរងផលប៉ះពាល់ នៅតែមិនទទួលសំណងជាង ៣លានដុល្លារ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ទៅកាន់ក្រុមគ្រួសារទាំង៣ ដែលរងផលប៉ះពាល់ ពីគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា) បើមិនព្រមទទួលសំណង ជាង៣លានដុល្លារនោះទេ រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វី ក្រៅពីអនុវត្តវិធានការរដ្ឋបាល ដើម្បីរុះរើនោះទេ ខណៈដែលក្រោយការអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើ អាចបន្តប្តឹងទៅតុលាការបាន។ ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង បានប្រើរយៈពេលជាង១ឆ្នាំហើយ ក្នុងការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ នៃគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា) ហើយមកដល់ពេលនេះ ផលប៉ះពាល់មួយចំនួនធំ ត្រូវបានដោះស្រាយបញ្ចប់ ប៉ុន្តែមានប្រជាពលរដ្ឋ ចំនួន៣គ្រួសារប៉ុណ្ណោះ មិនទាន់ទទួលយកសំណង ពីអាជ្ញាធរ នូវឡើយ បើទោះបីអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចប្រគល់សំណង ជាង៣លានដុល្លារយ៉ាងណាក្តី។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអញ្ជើញតំណាងសមាជិកទាំង៣គ្រួសារ មកជួបប្រជុំពិភាក្សារកដំណោះស្រាយម្តងទៀត នៅសាលារាជធានីភ្នំពេញ ។ ជាលទ្ធផល ទាំង៣គ្រួសារដែលរងផលប៉ះពាល់ នៅតែទាមទាសំណងហួសហេតុ … Continue reading លោក ឃួង ស្រេង៖ អាជ្ញាធរគ្មានជម្រើសអ្វី ក្រៅពីអនុវត្តវិធានការរដ្ឋបាល បើគ្រួសារទាំង៣ដែលរងផលប៉ះពាល់ នៅតែមិនទទួលសំណងជាង ៣លានដុល្លារ