សម្ដេចតេជោ ទូន្មានអ្នកនយោបាយថៃ ថា សត្រូវវាយតម្លៃ ហ៊ុន សែន ក្នុងកម្រិតទាបបំផុត បានបង្ហាញថា សម្ដេច កំពុងធ្វើរឿងដ៏ត្រឹមត្រូវ ចំពោះប្រទេសជាតិ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទូន្មាន ចំពោះអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ ថា សម្ដេច ចង់បានបំផុតនោះ គឺសត្រូវវាយតម្លៃ ហ៊ុន សែន ក្នុងកម្រិតទាបបំផុត បានបង្ហាញថា សម្ដេច កំពុងធ្វើរឿងដ៏ត្រឹមត្រូវ ចំពោះប្រទេសជាតិ និងប្រជាជនរបស់ខ្លួន។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វាជារឿងដ៏ចម្លែក និងកម្រណាស់ នៅលើពិភពលោក ដែលប្រទេសមួយកំពុង ប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិ ចំពោះមេដឹកនាំ ប្រទេសមួយទៀត ដែលជាសត្រូវរបស់ខ្លួនទៅវិញ វាជារឿងគួរឱ្យអស់សំណើច និងគ្មានហេតុផលអ្វី ដែលត្រូវធ្វើបែបនេះទេ ប៉ុន្តែប្រទេសថៃ អាចធ្វើរឿងបែបនេះបាន។ សម្ដេចតេជោ បន្ដថា ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA ដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូប សម្ដេច ហ៊ុន សែន វាបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងផ្តល់តម្លៃចំពោះ សម្ដេច … Continue reading សម្ដេចតេជោ ទូន្មានអ្នកនយោបាយថៃ ថា សត្រូវវាយតម្លៃ ហ៊ុន សែន ក្នុងកម្រិតទាបបំផុត បានបង្ហាញថា សម្ដេច កំពុងធ្វើរឿងដ៏ត្រឹមត្រូវ ចំពោះប្រទេសជាតិ